អ៊ីរ៉ង់៖ ការចរចានុយក្លេអ៊ែរសម្រេចបានវឌ្ឍនភាពគួរឲ្យកត់សម្គាល់

(VOVWORLD) - មុននោះ នាថ្ងៃទី១៩ ខែកុម្ភៈ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា ប្រទេសនេះ បានត្រៀមខ្លួនជាស្រេចផ្លាស់ប្ដូរឈ្លើយសឹកជាមួយអាមេរិក ព្រមទាំងចាត់ទុកថា ការ ចរចានុយក្លេអ៊ែរនឹងសម្រេចបានជោគជ័យ “ក្នុងពេលឆាប់បំផុតតាមដែលអាច ធ្វើទៅបាន” ប្រសិនបើអាមេរិកមានការសម្រេចចិត្តនយោបាយដ៏ចាំបាច់។

អ៊ីរ៉ង់៖ ការចរចានុយក្លេអ៊ែរសម្រេចបានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh។ (រូបថត៖ IRNA/TTXVN)
នាថ្ងៃទី២១ខែកុម្ភៈ ថ្លែងនៅសន្និសីទសារព័ត៌មានជាប្រចាំសប្ដាហ៍ អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh បានវាយតម្លៃថា ការចរចាសំដៅ ស្ដារឡើងវិញនូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ដែលឬបានហៅថាផែនការធ្វើ សកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) បានកត់ត្រាវឌ្ឍនភាពដ៏សំខាន់ៗ។ ទោះជា យ៉ាងណាក៏ដោយ លោកសង្កត់ធ្ងន់ថា នឹងមិនអាចសម្រេចបានកិច្ចព្រមព្រៀងនេះបាន ឡើយ ដរាបណាបញ្ហាទាំងអស់ត្រូវបានឯកភាពនៅឯជំនួបចរចានៅទីក្រុងវីយ៉ែន (អូទ្រីស) លើកនេះ។ តាមលោក Khatibzadeh បញ្ហានៅសេសសល់គឺជាបញ្ហាដ៏ពិបាកបំផុត។
មុននោះ នាថ្ងៃទី១៩ ខែកុម្ភៈ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា ប្រទេសនេះ បានត្រៀមខ្លួនជាស្រេចផ្លាស់ប្ដូរឈ្លើយសឹកជាមួយអាមេរិក ព្រមទាំងចាត់ទុកថា ការ ចរចានុយក្លេអ៊ែរនឹងសម្រេចបានជោគជ័យ “ក្នុងពេលឆាប់បំផុតតាមដែលអាច ធ្វើទៅបាន” ប្រសិនបើអាមេរិកមានការសម្រេចចិត្តនយោបាយដ៏ចាំបាច់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ