អ៊ីរ៉ង់៖ មិនសូវមានការខ្វែងគំនិតគ្នាក្នុងការចរចានៅទីក្រុងវីយែន

(VOVWORLD) - ទីក្រុងតេអេរ៉ង់នឹងសម្រេចចិត្តអំពីលទ្ធភាពអនុវត្តន៍ការចរចាផ្ទាល់រវាងអ៊ីរ៉ង់ជាមួយសហរដ្ឋអាមេរិក ដោយពឹងផ្អែកលើអាកប្បកិរិយារបស់ទីក្រុងវ៉ាស៊ីនតោន ពោលគឹមិនមែនជា "សារមិនច្បាស់លាស់ ឬពិបាកដឹងថាលទ្ធផលនឹងទៅជាយ៉ាងណា"នោះទេ។
អ៊ីរ៉ង់៖ មិនសូវមានការខ្វែងគំនិតគ្នាក្នុងការចរចានៅទីក្រុងវីយែន - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ Saeed Khatibzadeh (រូបថត៖ tehrantimes.com)

ក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ៧ មិនានោះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh បានវាយតម្លៃថាមិននៅមានការខុសប្លែកគ្នារវាងប្រទេសនេះនិងប្រទេសលោកខាងលិចក្នុងការចរចាស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើយ ហើយអាកប្បកិរិយារបស់អាមេរិកនឹងសម្រេចថា តើភាគីពាក់ព័ន្ធនានាអាចទទួលបានកិច្ចព្រមព្រៀងយ៉ាងឆាប់រហ័សបានឬអត់។ យោងតាមលោករូបនេះបានឲ្យដឹងថា ទីក្រុងតេអេរ៉ង់នឹងសម្រេចចិត្តអំពីលទ្ធភាពអនុវត្តន៍ការចរចាផ្ទាល់រវាងអ៊ីរ៉ង់ជាមួយសហរដ្ឋអាមេរិក ដោយពឹងផ្អែកលើអាកប្បកិរិយារបស់ទីក្រុងវ៉ាស៊ីនតោន ពោលគឹមិនមែនជា "សារមិនច្បាស់លាស់ ឬពិបាកដឹងថាលទ្ធផលនឹងទៅជាយ៉ាងណា"នោះទេ។

ទាក់ទិននឹងបញ្ហាស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអែរអ៊ីរ៉ង់នោះ កាលពីថ្ងៃទី ៧ មិនា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានជួបពិភាក្សាការងារជាមួយសមភាគីអ៊ីរ៉ង់លោក Hossein Amirabdollahian ។ ថ្លែងនៅក្នុងកិច្ចសន្ទនានេះ រដ្ឋមន្ត្រីការបរទេសលោក Lavrov បានលើកច្បាស់ថា ការស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ចាំបាច់ត្រូវធានាថា ភាគីពាក់ព័ន្ធនានាត្រូវបានអនុញ្ញាតឱ្យសម្របសម្រួលគ្នាលើគ្រប់វិស័យ ដែលមិនមានការរើសអើងណាមួយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ