អ៊ីរ៉ង់ រុស្ស៊ី និងទួរគីប្តេជ្ញាចិត្តអនុវត្តកិច្ចព្រមព្រៀងស្ដីពី Idlib

(VOVWORLD) - ក្នុងសេចក្តីថ្លែងការណ៍រួម បណ្ដាប្រទេសជួយឧបត្ថម្ភបានអះអាងថា ពួកគេគោរពតាមការប្តេជ្ញាចិត្តរបស់ប្រទេសស៊ីរីស្តីពីអធិបតេយ្យភាពឯករាជ្យភាពនិងបូរណភាពទឹកដីក៏ដូចជាគោលដៅនិងគោលការណ៍នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ
អ៊ីរ៉ង់ រុស្ស៊ី និងទួរគីប្តេជ្ញាចិត្តអនុវត្តកិច្ចព្រមព្រៀងស្ដីពី Idlib - ảnh 1កិច្ចប្រជុំនៅទីក្រុងសូជីប្រទេសរុស្ស៊ី (រូបថត៖ aa.com.tr)

នៅថ្ងៃទី ១៨ ខែកុម្ភៈ បណ្ដាប្រទេសដែលជួយឧបត្ថម្ភដំណើរការសន្តិភាព Astana រួមមាន៖ អ៊ីរ៉ង់ រុស្ស៊ី និងទួរគីបានបិទបញ្ចប់កិច្ចប្រជុំ ដែលអូសបន្លាយក្នុងរយៈពេល ២ ថ្ងៃនៅទីក្រុងសូជីរបស់ប្រទេសរុស្ស៊ីដោយមានសេចក្តីថ្លែងការណ៍ ដែលបានបង្ហាញពីការព្រួយបារម្ភអំពីការកើនឡើងសកម្មភាពរបស់ក្រុមឧទ្ទាមនៅក្នុងខេត្ត Idlib នាពេលថ្មីៗនេះ ព្រមទាំងសង្កត់ធ្ងន់ទៅលើការប្តេជ្ញាចិត្តក្នុងការអនុវត្តកិច្ចព្រមព្រៀងស្តីពី Idlib។ ក្នុងសេចក្តីថ្លែងការណ៍រួម បណ្ដាប្រទេសជួយឧបត្ថម្ភបានអះអាងថា ពួកគេគោរពតាមការប្តេជ្ញាចិត្តរបស់ប្រទេសស៊ីរីស្តីពីអធិបតេយ្យភាពឯករាជ្យភាពនិងបូរណភាពទឹកដីក៏ដូចជាគោលដៅនិងគោលការណ៍នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ព្រមទាំងសង្កត់ធ្ងន់ថា ភាគីទាក់ទិននានាត្រូវគោរពគោលការណ៍នេះដូចគ្នាដែរ។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថាគណៈកម្មាធិការរដ្ឋធម្មនុញ្ញស៊ីរីនឹងទទួលខុសត្រូវក្នុងការធានាថាគ្មានការជ្រៀតជ្រែកពីបរទេសចំពោះទីក្រុងដាម៉ាសឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ