អ៊ីរ៉ង់គ្រោងនឹងចាប់ផ្ដើមឡើងវិញជំនួបចរចារនុយគ្លេអ៊ែរជាមួយក្រុមP៥+១នាសប្ដាហ៍ខាងមុខនេះ

(VOVworld) - អ៊ីរ៉ង់គ្រោងនឹងចាប់ផ្ដើមឡើងវិញជំនួបចរចារនុយគ្លេអ៊ែរជាមួយក្រុម
P៥+១ នាសប្ដាហ៍ខាងមុខនេះ។សេចក្ដីជូនដំណឹងដោយអនុរដ្ឋមន្រ្តីការទូតអ៊ីរ៉ង់
លោក Abbas Araqchi នាំចេញនាថ្ងៃទី១១ ធ្នូ បានឲ្យដឹងថា វង់ចរចាររវាង Tehran
និងមហអំណាចនានានឹងប្រព្រឹត្តទៅនៅទីក្រុង ហ្សឺណែវ របស់ស្វ៊ីសសំដៅស្វែង
រកកិច្ចព្រមព្រៀងចុងក្រោយ១អំពីកម្មវិធីនុយគ្លេអ៊ែររបស់ប្រទេសនេះ។ជំនួបចរចារ
ថ្នាក់អនុរដ្ឋមន្រ្តីការទូតរវាងមន្ត្រីអ៊ីរ៉ង់និងតំណាងក្រុមP៥+១ (រួមមានប្រទេសទាំង
៥ជាសមាជិកអចិន្ត្រៃនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងអាល្លឺម៉ង់)
នឹងចាប់ផ្ដើមចាប់ពីថ្ងៃទី១៧ ធ្នូ ខាងមុខ។

អ៊ីរ៉ង់គ្រោងនឹងចាប់ផ្ដើមឡើងវិញជំនួបចរចារនុយគ្លេអ៊ែរជាមួយក្រុមP៥+១នាសប្ដាហ៍ខាងមុខនេះ - ảnh 1
ជំនួបចរចារស្ដីពីកម្មវិធីនុយគ្លេអ៊ែរ១ រវាងអ៊ីរ៉ង់និងក្រុមP៥+១ (រូបថត៖PressTV)


នៅវង់ចរចារថ្មីនេះបំផុត បើទោះបីទទួលបានការរីកចំរើនជាច្រើនក្ដី ប៉ុន្តែអ៊ីរ៉ងនិង
ក្រុមP៥+១មិនទាន់ទទួលបានកិច្ចព្រមព្រៀងពេញលេញចុងក្រោយមុនកាលកំ
ណត់គឺថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០១៣ ដើម្បីបញ្ចប់ការជជែកទាក់ទិនដល់កម្មវិធីនុយ
គ្លេអ៊ែររបស់ Tehran ឡើយ។ភាគីទាំង២បានឯកភាពថា នឹងអូសបន្លាយពេល
វាលេចរចារ បន្ថែម៧ខែដល់ថ្ងៃទី១ កក្កដា ឆ្នាំ២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ