អ៊ីរ៉ង់ដាក់ពង្រាយនាវាចម្បាំងយាមល្បាតនៅឈូងសមុទ្រAden

អ៊ីរ៉ង់ដាក់ពង្រាយនាវាចម្បាំងយាមល្បាតនៅឈូងសមុទ្រAden - ảnh 1
ឧត្តមសេនីយ៍ត្រីទ័ពជើងទឹក Habibollah Sayyari
 (រូបថតៈ presstv.ir)


(VOVworld)-តាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ជូនដំណឹងនាថ្ងៃទី៨មេសាថា តេអេរ៉ង់ បាន
បញ្ជូននាវាទ័ពជើងទឹកចំនួន២គ្រឿង ទៅកាន់ឈូងសមុទ្រ Aden និង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដៃ សមុទ្រ Bab
al-Mandab ដើម្បីការពារសុវត្ថិភាពសម្រាប់នាវានៃប្រទេសនេះ។ ដកស្រង់ពាក្យសំដី
របស់ឧត្តមសេនីយ៍ត្រីទ័ពជើងទឹក Habibollah Sayyari កាណាល់ទូរទស្សន៍ Press TV
បានបញ្ជាក់ថា នាវាភ័ស្តុភារ  Bushehr និង នាវាពិឃាត Alborz បានចាកចេញពីកំពង់
ផែខាងត្បូង Bandar Abbas ខេត្ត Hormozagan ដើម្បីបំពេញបេសកកម្មការពារនាវា
របស់អ៊ីរ៉ង់ចំពោះមុខគ្រោះ ចោរសមុទ្រ។ ឧត្តមសេនីយ៍ត្រី Sayyari បានឲ្យដឹងថា
បណ្តានាវារបស់អ៊ីរ៉ង់ នឹងយាមល្បាតលើឈូងសមុទ្រ Aden ភាគខាងត្បូងប្រទេស
យ៉េម៉ែន និងសមុទ្រ ក្រហម ព្រមទាំងអះអាងថា កងទ័ពជើងទឹកអ៊ីរ៉ង់ នឹងគោរព
ច្បាប់អន្តរជាតិ ពេល ដែលអនុវត្តបេសកកម្មនេះ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ