អ៊ីរ៉ង់ដំណើរការកែទម្រង់គណៈរដ្ឋមន្រ្តី

(VOVWORLD) - នាថ្ងៃទី២៧ ខែតុលា រដ្ឋសភាអ៊ីរ៉ង់បានអនុម័តលើការសម្រេចចិត្តកែទម្រង់ គណៈរដ្ឋមន្រ្តីរបស់ប្រធានាធិបតីលោក Hassan Rouhani ដោយតែងតាំងរដ្ឋមន្រ្តី ថ្មីចំនួន៤រូប។
អ៊ីរ៉ង់ដំណើរការកែទម្រង់គណៈរដ្ឋមន្រ្តី - ảnh 1ទិដ្ឋភាពនៃសម័យប្រជុំមួយរបស់រដ្ឋសភាអ៊ីរ៉ង់ (រូបថត៖ AFP/TTXVN) 


 
មុខតំណែងដែលត្រូវបានតែងតាំងថ្មីរួមមានរដ្ឋមន្រ្តីក្រសួងសេដ្ឋ កិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្រ្តីក្រសួងកសិកម្ម រដ្ឋមន្រ្តីក្រសួងពលកម្មនិងរដ្ឋមន្រ្តី ក្រសួងផ្លូវគោក។

        អ៊ីរ៉ង់បានដំណើរការកែទម្រង់គណៈរដ្ឋមន្រ្តីក្នុងបរិបទដែលបទដាក់ទណ្ឌកម្មថ្មីរបស់អាមេរិកតម្រង់ទៅលើសកម្មភាពនាំចេញប្រេងឧស្ម័ននៃប្រទេសសាធារណៈរដ្ឋអ៊ីស្លាមនេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី៤ ខែវិច្ឆិកា ខាងមុខ។ មជ្ឈដ្ឋាន អ្នកវិភាគបានព្យាករណ៍ថា ទិន្នផលប្រេងឧស្ម័ននាំចេញរបស់អ៊ីរ៉ង់អាចធ្លាក់ចុះ ២/៣ ដោយសារផលប៉ះពាល់នៃបទដាក់ទណ្ឌកម្មថ្មីខាងលើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ