អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចសហការជាមួយ IAEA អំពីបញ្ហានុយក្លេអ៊ែរ

(VOVWORLD) - អ៊ីរ៉ង់នឹងសម្របសម្រួលជាមួយ IAEA ក៏ដូចជាមិនបណ្តេញអធិការរបស់អង្គការនេះ បន្ទាប់ពីវិធាន ការថ្មី ចូលជា ធរមាននៅថ្ងៃទី ២៣ ខែកុម្ភៈ។
អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចសហការជាមួយ IAEA អំពីបញ្ហានុយក្លេអ៊ែរ - ảnh 1ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani (រូបថត៖ TTXVN)

នាថ្ងៃទី ១៧ ខែកុម្ភៈ ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បានប្រកាសថា ទីក្រុងតេអេរ៉ង់បានត្រៀមខ្លួនជាស្រេចធ្វើការសន្ទនាជាមួយ ប្រមុខទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ (IAEA) នៅមុនកាលបរិច្ឆេទ ផុតកំណត់ នៅសប្តាហ៍ក្រោយ ដែលត្រូវបានស្ថាប័ននីតិបញ្ញត្តិនៃប្រទេសនេះដាក់ចេញ ស្ដីពីការផ្អាកសកម្មភាពអធិការកិច្ច នុយក្លេអ៊ែរមួយចំនួននៅអ៊ីរ៉ង់។ លោក Rouhani បានបញ្ជាក់ថាអ៊ីរ៉ង់នឹងសម្របសម្រួលជាមួយ IAEA ក៏ដូចជាមិនបណ្តេញអធិការរបស់អង្គការនេះ បន្ទាប់ពីវិធាន ការថ្មី ចូលជា ធរមាននៅថ្ងៃទី ២៣ ខែកុម្ភៈ។ មុននេះភាគីអ៊ីរ៉ង់បានជូនដំណឹងដល់ IAEA ថាខ្លួននឹងផ្អាក“ វិធានការណ៍ តម្លាភាពដោយស្ម័គ្រចិត្ត” ជាពិសេសការត្រួតពិនិត្យនៅគោលដៅគ្មាននុយក្លេអ៊ែរ រួមទាំងទីតាំងយោធាដែលត្រូវបានគេសង្ស័យថាកំពុងធ្វើសកម្មភាពពាក់ព័ន្ធនឹង នុយក្លេអ៊ែរប្រសិនបើសហរដ្ឋអាមេរិកមិនដកទណ្ឌកម្ម ដែល អតីតប្រធានាធិបតី Donald Trump បានដាក់ចេញកាលពីឆ្នាំ ២០១៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ