អ៊ីរ៉ង់ថ្កោលទោសរាល់គោលនយោបាយឯកតោភាគីរបស់អាមេរិក

(VOVWORLD) - នាថ្ងៃទី៩ខែតុលា ប្រធានរដ្ឋសភាពអ៊ីរ៉ង់ លោក Ali Larijani បានរិះគន់ យ៉ាង ពេញទំហឹងចំពោះគោលនយោបាយឯកតោភាគីរបស់អាមេរិក ដោយអះអាង ថា នេះគឺជាមូលហេតុដែលធ្វើឲ្យការកើនឡើងនូវអស្ថិភាពខាងសន្តិសុខនៅលើ ពិភពលោក។
អ៊ីរ៉ង់ថ្កោលទោសរាល់គោលនយោបាយឯកតោភាគីរបស់អាមេរិក - ảnh 1 ប្រធានរដ្ឋសភាពអ៊ីរ៉ង់ លោក Ali Larijani

អញ្ជើញថ្លែងមតិទៅកាន់កិច្ចប្រជុំប្រធានសភានៃបណ្តាប្រទេស អាស៊ី-អឺរ៉ុបលើកទី៣ ដែលរៀបចំនៅទីក្រុង Antalya (ប្រទេសទួរគី) លោក Ali Larijani បានសង្កត់ធ្ងន់ថារាល់វិធានការឯកតោភាគីរបស់អាមេរិកក្នុងការដោះ ស្រាយបញ្ហាជាសកល បានបណ្តាលឲ្យមានការកើតឡើងនូវបញ្ហាប្រឈម ជាច្រើន និងបញ្ហាធំៗសំរាប់សហគមន៍អន្តរជាតិ។ យោងតាមនោះ លោក លោក Ali Larijani បានអំពាវនាវឲ្យបណ្តាប្រទេសដទៃរួមសហការគ្នាដើម្បីទប់ទល់ នឹងរាល់ បញ្ហាប្រឈមទាំងនេះផងដែរ។ ប្រធានរដ្ឋសភាពអ៊ីរ៉ង់ក៏បានលើកច្បាស់ ថាអាមរិក បានធ្វើសកម្មភាព ប្រកបដោយ«អាត្មានិយម ឯកតោភាគី និង ខុសច្បាប់» នៅពេលដែលដក ខ្លួនចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរជា ប្រវត្តិសាស្ត្រដែលចុះហត្ថលេខាកាលពី ឆ្នាំ២០១៥ រវាងអ៊ីរ៉ង់ និងក្រុម P5+1 (រួមមានអង់គ្លេស អាមេរិក រុស្ស៊ី បារាំង ចិន និងអាល្លឺម៉ង) ហើយដាក់ ទណ្ឌកម្មលើអ៊ីរ៉ង់ វិញទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ