អ៊ីរ៉ង់ទទួលស្គាល់ខ្លឹមសារនៃកិច្ចព្រមព្រៀងចរចារនុយក្លេអ៊ែរជាមួយក្រុមP5+1នៅរុស្ស៊ី

អ៊ីរ៉ង់ទទួលស្គាល់ខ្លឹមសារនៃកិច្ចព្រមព្រៀងចរចារនុយក្លេអ៊ែរជាមួយក្រុមP5+1នៅរុស្ស៊ី - ảnh 1
រូបថតៈ Internet

(VOVworld)-អ្នកចរចារអំពីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ Saeed Jalili បានទទួលស្គាល់ថា
ក្នុងការ ជួបសន្ទនាតាមទូរស័ព្ទនាថ្ងៃទី១១មិថុនា លោកនិងអ្នកទទួលបន្ទុកគោល
នយោបាយការទូតរបស់សហភាពអ៊ឺរ៉ុប Catherine Ashton បានឯកភាពគ្នាចំពោះ មាត្រាមួយចំនួនក្នុងខ្លឹមសារចរចាររវាងអ៊ីរ៉ង់ជាមួយក្រុម P5+1 (រួមមានអាមេរិក
អង់គ្លេស បារំាង រុស្ស៊ី ចិន និងអាល្លឺម៉ង)ដែលនឹងប្រព្រឹត្តទៅនៅរុស្ស៊ីក្នុងថ្ងៃទី១៨
និង១៩មិថុនា​ នាពេលខាងមុខ។ នៅក្នុងការជួបសន្ទនាតាមទូរស័ព្ទ លោកJalili ក៏
សង្កត់ធ្ងន់ថាលោកនឹងនិយាយច្បាស់អំពីសំណើរ៥ចំណុចរបស់អ៊ីរ៉ង់ក្នុងកិច្ចចរចារ
នៅរុស្ស៊ី និងសង្កត់ធ្ងន់ថា ការដែលក្រុម P5+1មានប្រតិកម្មសមស្របជាមួយសំ
ណើររបស់អ៊ីរ៉ង់នឹងរួមចំណែកក្នុងការជម្រុញរាល់កិច្ចចរចាររវាងភាគីទាំងពីរ។ រីឯ
ខ្លួនវិញ លោកស្រី Catherine Ashton ក៏សង្កត់ធ្ងន់ថា ភាគីទាំងពីរបានឯកភាពចំ
ពោះការដែល អ៊ីរ៉ងត្រូវគោរពបណ្តា សំណើររបស់ក្រុម P5+1 តាមនោះដោះ ស្រាយរាល់ការព្រួយបារម្ភរបស់​សហគមអន្តរជាតិ អំពីចរិតសន្តិភាពរបស់កម្មវិធី
នុយក្លេអ៊ែរអ៊ីរ៉ង់៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ