អ៊ីរ៉ង់និងក្រុម P5+1 ដំណើការចរចារអំពីនុយគ្លេអ៊ែរឡើងវិញ

អ៊ីរ៉ង់និងក្រុម P5+1 ដំណើការចរចារអំពីនុយគ្លេអ៊ែរឡើងវិញ - ảnh 1
អ៊ីរ៉ង់និងក្រុម 5+1 ដំណើការចរចារអំពីនុយគ្លេអ៊ែរឡើងវិញ
(VOV)_នាថ្ងៃទី១៩ កញ្ញា អ៊ីរ៉ង់និងក្រុម P5+1 (រួមមានអាមេរិក ​អង់គ្លេស បារាំង  រុស្ស៊ី ចិន និងអាល្លឺម៉ង់) បានដំណើរការចរចារឡើងវិញ ​ពោពេញទៅដោយការលំ បាកសាកល្បងជាច្រើន ហើយក្នុងពេលដែល​សល់តែ២ខែទៀត ដើម្បីភាគីទាំងពីរ
ដណ្ដើមបា​នកិច្ចព្រមព្រៀង​១ស្កីពី​កម្មវិធីនុយគ្លេអ៊ែររបស់ Tehran។ ថ្លែងមតិមុនវង់
ចរចារ នេះ ប្រធានគណៈប្រតិភូចរចារវង់ចរចារ និងជាអនុរដ្ឋមន្ត្រីការបរទេសអា
មេរិក លោកស្រី ​Wendy Sherman ថា៖ ភាគីទាំងពីរ​នៅមានការខ្វែងគំនិតជាច្រើន
 ​អំពី​បញ្ហាស្នូលនានា។ លោកស្រី Wendy Sherman បានអំពាវនាវអ៊ីរ៉ង់​បង្កើនការ ខំប្រឹងប្រែងក្នុងការចរចារលើកនេះ ។ ប្រធានគណៈប្រតិភូចិន លោក Wang Min បានដាស់តឿនគ្រប់ភាគី ត្រូវឆ្លៀតយករាល់ឱកាស​ និងទទួលបានការបោះជំហាន រឹងមាំក្នុងវង់ចរចារលើកនេះ ។ លោកក៏បានអះអាងថា៖ ភាគីនានាសុទ្ធតែមាន គោលបំណងទទួលបានកិច្ចព្រមព្រៀងលើគ្រប់ជ្រុងជ្រោយ យ៉ាងឆាប់បំផុតដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ