អ៊ីរ៉ង់នឹងគោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ប្រសិនបើអាមេរិកគោរពតាម

(VOVWORLD) - ដរាបណាអាមេរិកគោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ នោះអ៊ីរ៉ង់នឹងគោរពតាមដែរ។ នេះជាសេចក្តីប្រកាស ដែលនាំចេញនាពេលថ្មីៗនេះដោយរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif ។
អ៊ីរ៉ង់នឹងគោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ប្រសិនបើអាមេរិកគោរពតាម - ảnh 1រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif (រូបថត៖ AFP)

លោក Javad Zarif បានឲ្យដឹងថាសហរដ្ឋអាមេរិក ត្រូវតែវិលត្រឡប់មកគោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរកាលពីឆ្នាំ ២០១៥ ដើម្បីបំបែកភាពជាប់គាំងក្នុងការចរចារវាងភាគីនានា។ យោងតាមលោក Javad Zarif  បន្ទាប់ពីអាមេរិកគោរពអ៊ីរ៉ង់នឹងគោរពតាមព្រមទាំងបន្តការចរចាឡើងវិញ។

អ៊ីរ៉ង់បានស្នើឲ្យអាមេរិកដកទណ្ឌកម្មជាង ១០០០ ដែលរដ្ឋបាលរបស់អតីតប្រធានាធិបតីលោក Donald Trump បានដាក់ទៅលើអ៊ីរ៉ង់។ រដ្ឋមន្ត្រីការបរទេស Javad Zarif   ក៏បានព្រមាន ថាអ៊ីរ៉ង់គ្មានជំរើសណាមួយ ក្រៅពីអនុវត្តតាមច្បាប់ ដែលអនុម័តដោយសភា ដើម្បីបើកទូលាយគំរោងនុយក្លេអ៊ែររបស់ខ្លួន លើកលែងតែអាមេរិកគោរពតាមកិច្ចព្រមព្រៀង កាលពីឆ្នាំ ២០១៥ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ