អ៊ីរ៉ង់និងជប៉ុនសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការធានាសន្តិសុខនៅច្រកសមុទ្រ Hormuz

(VOVWORLD) -ពិភាក្សាការងារជាមួយសមភាគីជប៉ុនលោក Taro Kono រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Amir Hatamiបានសង្កត់ធ្ងន់ថា គ្មានប្រទេសណាមួយក្នុងតំបន់នេះអាចធានាសន្តិសុខ ខណៈដែលប្រទេសជិតខាងកំពុងធ្លាក់ចូល ទៅក្នុងភាពវឹកវរនិងអស្ថិរភាព។
អ៊ីរ៉ង់និងជប៉ុនសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការធានាសន្តិសុខនៅច្រកសមុទ្រ Hormuz - ảnh 1 ច្រកសមុទ្រ Hormuz (រូបថត៖ TTXVN)

នាថ្ងៃទី ១ ខែតុលា នៅក្នុងការសន្ទនាតាមទូរស័ព្ទរដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់និងជប៉ុនបានឯកភាពគ្នាលើការ ធានាសន្តិភាពនិងស្ថេរភាពនៅឈូងសមុទ្រ Persian និង ច្រកសមុទ្រ Hormuzចាំបាច់នៅក្នុងបរិបទនៃភាពតានតឹងដែលកំពុងកើនឡើងនៅតំបន់យុទ្ធសាស្ត្រនេះ។

ពិភាក្សាការងារជាមួយសមភាគីជប៉ុនលោក Taro Kono រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Amir Hatamiបានសង្កត់ធ្ងន់ថា គ្មានប្រទេសណាមួយក្នុងតំបន់នេះអាចធានាសន្តិសុខ ខណៈដែលប្រទេសជិតខាងកំពុងធ្លាក់ចូល ទៅក្នុងភាពវឹកវរនិងអស្ថិរភាព។

លោក Hatami បានបដិសេធការចោទប្រកាន់របស់អាមេរិក និងសម្ព័ន្ធមិត្ត ដែលអះអាងថាអ៊ីរ៉ង់ដើរតួនាទីសំខាន់ក្នុងការវាយប្រហារ ទៅលើមូលដ្ឋានប្រេងសំខាន់ៗរបស់អារ៉ាប៊ីសាអូឌីត នាពេលថ្មីៗនេះ ព្រមទាំងអះអាងថាទីក្រុងវ៉ាស៊ីនតោនគ្មានភស្ដុតាងណាមួយ ដើម្បីចោទប្រកាន់យ៉ាងដូច្នេះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ