អ៊ីរ៉ង់នឹងស្ដារឡើងវិញការនាំចេញប្រេងឧស្ម័នទៅអឺរ៉ុបនាខែជាបន្ត

(VOVworld) - អ៊ីរ៉ង់កំពុងត្រៀមរៀបចំដំណើរការឡើងវិញនូវសកម្មភាពនាំចេញ
ប្រេងឆៅទៅសហភាពអឺរ៉ុប (EU) នាដើមខែខាងមុខនេះ បើទោះបីជានៅមានរបាំង
មួយចំនួនក្ដី។ក្រុមហ៊ុនប្រេងឧស្ម័នជាតិអ៊ីរ៉ង់ គ្រោងនឹងដឹកជញ្ជូនប្រេងឆៅយ៉ាង
ហោចណាស់១លានធុងទៅកាន់កំពង់ផែមួយនៅតំបន់មេឌីទេរ៉ាណេរបស់ EU នៅ
ពាក់កណ្ដាលខែកុម្ភៈ។នេះជាការនាំចេញទំនិញដំបូងទៅកាន់ទីផ្សារ EU គិតតាំង
ពីបទហ៊ុំព័ទ្ធប្រេងទៅលើអ៊ីរ៉ង់ត្រូវបានលុបចោល ដែលគូសសញ្ញារបត់មួយក្នុង
ការបញ្ចប់វិធានការដាក់ទ័ណ្ឌកម្មរបស់លោកខាងលិចទៅលើប្រទេសអ៊ីស្លាមនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ