អ៊ីរ៉ង់និងអ៊ីរ៉ាក់ទទួលបានកិច្ចព្រមព្រៀងធំស្ដីពីការផ្លាស់ប្ដូរប្រេងឆៅ

(VOVWORLD) - រដ្ឋមន្រ្តីក្រសួងប្រេងឧស្ម័នអ៊ីរ៉ាក់លោក Jabar al-Luaibi ឲ្យដឹងថា ប្រទេសនេះបានយល់ស្របប្រើប្រាស់ប្រេងឆៅចំនួន៦ហ្មឺនធុង ក្នុង មួយថ្ងៃ ដែលត្រូវបាន ធ្វើអាជីវកម្មពីអណ្ដូងប្រេងនៅខេត្ត Kirkuk ដើម្បីប្ដូរយកប្រេងឆៅរបស់អ៊ីរ៉ង់។
អ៊ីរ៉ង់និងអ៊ីរ៉ាក់ទទួលបានកិច្ចព្រមព្រៀងធំស្ដីពីការផ្លាស់ប្ដូរប្រេងឆៅ - ảnh 1បំពង់បង្ហូរប្រេងនៅទីក្រុង Kirkuk របស់អ៊ីរ៉ាក់ (រូបថត៖ AFP/ TTXVN)

 ក្នុងសេចក្ដីថ្លែងការណ៍នាថ្ងៃទី៩ ធ្នូ រដ្ឋមន្រ្តីលោក Luaibi សង្កត់ធ្ងន់ថា កិច្ចព្រមព្រៀង ពោលខាងលើ នឹងអនុញ្ញាត្តិឲ្យអ៊ីរ៉ង់ដឹកជញ្ជូន “មាសខ្មៅ” ទៅកំពង់ផែនៅប៉ែក ខាងត្បូងអ៊ីរ៉ាក់។ ជាថ្នូរអ៊ីរ៉ង់នឹង ទទួល បានប្រភេទប្រេងជាមួយលក្ខណៈនិង បរិមាណស្រដៀងគ្នាពី Kirkuk។ នៅពេលកិច្ចព្រមព្រៀងពោល ខាងលើចូលជា ធរមាន អ៊ីរ៉ាក់នឹងតភ្ជាប់ឡើងវិញជាផ្លូវ ការនូវការ ជួញដូរប្រេងឆៅ Kirkuk ដែល ត្រូវផ្អាកចាប់ពីពេលកងកម្លាំងអ៊ីរ៉ាក់ដណ្ដើមយកវិញនូវការកាន់កាប់ តំបន់ ដែនដី ជាច្រើនពីកងកម្លាំងជន Kurd កាលពីខែតុលាកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ