អ៊ីរ៉ង់បើកចំហលទ្ធភាពប្រែក្រឡាសនូវរាល់វិធានការកាត់បន្ថការសន្យាជាមួយ JCPOA

(VOVWORLD) -អ៊ីរ៉ង់បានប្រកាសថាបានត្រៀមខ្លួនជាស្រេចសម្រាប់ការចម្រើនអ៊ុយរ៉ានីញ៉ូមនៅគ្រប់កម្រិត ជាមួយគ្រប់ទ្រង់ទ្រាយ ហើយជាជំហានបន្តសំដៅទប់ទល់នឹង គំនិតរបស់អាមេរិក ក្នុងការគាបសង្កត់លើប្រទេស មជ្ឈឹមបូព៌ានេះ។
អ៊ីរ៉ង់បើកចំហលទ្ធភាពប្រែក្រឡាសនូវរាល់វិធានការកាត់បន្ថការសន្យាជាមួយ JCPOA - ảnh 1 អ្នកនាំពាក្យរបស់អង្គការថាមពលបរមាណូអន្តរជាតិលោក Behrouz Kamalvandi(ឆ្វេង) អ្នកនាំពាក្យរដ្ឋាភិបាលលោក Ali Rabiei(កណ្ដាល) និងអនុរដ្ឋមន្ត្រីក្រសួងការបរទេស Abbas Araghchi (រូបថត៖ vnanet.vn)

នាថ្ងៃទី ៧ ខែកក្កដា តាមរយៈបណ្ដាញសង្គម Twitter រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានលើកច្បាស់ថា ទីក្រុងតេអេរ៉ង់កំពុងអនុវត្តវគ្គទី ២ នៃជំហានកែប្រែនូវមាត្រា ៣៦ ក្នុងផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ  (JCPOA) ហើយប្រទេសនេះបានរក្សាទុកដដែលនូវសិទ្ធិបន្តប្រើប្រាស់រាល់វិធានការកែប្រែស្របច្បាប់ក្នុងក្របខ័ណ្ឌនៃ JCPOA ដើម្បីការពាររាល់ផលប្រយោជន៍របស់ខ្លួន សំដៅទប់ទល់នឹងលទ្ធិភេរវកម្មខាងសេដ្ឋកិច្ចរបស់អាមេរិក។ រាល់ ជំហានទាំងនេះអាចប្រែក្រឡាស ខណៈដែលប្រទេសអឺរ៉ុបចំនួន ៣ (អង់គ្លេស បារាំង និងអាល្លឺម៉ង់) បានគោរពកិច្ចសន្យាក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។

មុននេះ នាថ្ងៃដដែល អ៊ីរ៉ង់បានប្រកាសថាបានត្រៀមខ្លួនជាស្រេចសម្រាប់ការចម្រើនអ៊ុយរ៉ានីញ៉ូមនៅគ្រប់កម្រិត ជាមួយគ្រប់ទ្រង់ទ្រាយ ហើយជាជំហានបន្តសំដៅទប់ទល់នឹង គំនិតរបស់អាមេរិក ក្នុងការគាបសង្កត់លើប្រទេស មជ្ឈឹមបូព៌ានេះ តាមរយៈបទដាក់ទណ្ឌកម្ម ហើយចាប់បង្ខំឲ្យទីក្រុងតេអេរ៉ង់ត្រូវចរចាលើកិច្ចព្រមព្រៀងនុយគ្លេអ៊ែរជាមួយបណ្ដាប្រទេសមហាអំណាចឡើង
វិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ