អ៊ីរ៉ង់បញ្ជាក់ថាទើបតែសាកល្បងមីស៊ីលរយៈចម្ងាយមធ្យម

(VOVWORLD) -  ទីភ្នាក់ងារសារព័ត៌មាន Fars បានដកស្រង់ពាក្យសម្តីរបស់មេបញ្ជាការកងទ័ពអាកាសនៃកម្លាំងស្វ័យត្រាណបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) លោក ឧត្តមសេនីយ៍ Amirali Hajizadeh នាថ្ងៃទី ១១ ខែធ្នូ បានបញ្ជាក់ថាថាប្រទេសនេះទើបបានបាញ់សាកល្បងមីស៊ីលរយៈចម្ងាយមធ្យម។
អ៊ីរ៉ង់បញ្ជាក់ថាទើបតែសាកល្បងមីស៊ីលរយៈចម្ងាយមធ្យម - ảnh 1 អ៊ីរ៉ង់បញ្ជាក់ថាទើបតែសាកល្បងមីស៊ីលរយៈចម្ងាយមធ្យម

លោក Amirali Hajizadeh បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់នឹងបន្តការសាកល្បងមីស៊ីលរបស់ខ្លួនហើយហើយការសាកល្បងនាពេលថ្មីៗនេះមានសារៈសំខាន់ណាស់។ ទោះជាយ៉ាងណាក៏ដោយ លោក Hajizadeh មិនបានបញ្ជាក់ច្បាស់ពីប្រភេទមីស៊ីលដែលត្រូវបានសាកល្បងនោះទេ។ សេចក្តីប្រកាសនេះបាននាំចេញបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Mike Pompeo កាលពីថ្ងៃទី ១ ខែធ្នូ បានចោទប្រកាន់ប្រទេសអ៊ីរ៉ង់ពីបទសាកល្បងមីស៊ីលរយៈចម្ងាយមធ្យមដែលមានលទ្ធភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ព្រមទាំងបញ្ជាក់ទៀតថាមីស៊ីលនេះអាចបាញ់ទៅដល់តំបន់នានានៅអឺរ៉ុប និងគ្រប់ទីកន្លែងនៅមជ្ឈឹមបូព៌ា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ