អ៊ីរ៉ង់បញ្ជាក់អំពីកិច្ចពិភាក្សាជាមួយតាលីបង់

(VOVWORLD) -បើទោះជាយ៉ាងណាក៏ដោយ លោក Abbas Mousavi មិនបានបង្ហើបព័ត៌មានលំអិតឡើយ។ សកម្មភាពនេះបានប្រព្រឹត្តិទៅ ក្រោយរយៈពេល មួយសប្តាហ៍បន្ទាប់ពីកិច្ចពិភាក្សារវាងសហរដ្ឋអាមេរិកនិងក្រុមតាលីបង់បានដួលរលំ។
អ៊ីរ៉ង់បញ្ជាក់អំពីកិច្ចពិភាក្សាជាមួយតាលីបង់ - ảnh 1 អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Abbas Mousavi (រូបថត៖ vnanet.vn)

នាថ្ងៃទី ១៧ ខែកញ្ញា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Abbas Mousavi បានបញ្ជាក់ថា គណៈប្រតិភូតាលីបង់មួយក្រុមបានជួបជាមួយក្រុមមន្ត្រីអ៊ីរ៉ង់ដើម្បីពិភាក្សាអំពី ការវិវឌ្ឍនាពេលថ្មីៗនេះនៅ អាហ្វហ្គានីស្ថាន។ បើទោះជាយ៉ាងណាក៏ដោយ លោក Abbas Mousavi មិនបានបង្ហើបព័ត៌មានលំអិតឡើយ។ សកម្មភាពនេះបានប្រព្រឹត្តិទៅ ក្រោយរយៈពេល មួយសប្តាហ៍បន្ទាប់ពីកិច្ចពិភាក្សារវាងសហរដ្ឋអាមេរិកនិងក្រុមតាលីបង់បានដួលរលំ។

មុននេះ នាថ្ងៃដដែល អ្នកនាំពាក្យនៃក្រុម ឧទ្ទាមតាលីបង់លោក Suhail Shaheen បានឲ្យដឹងថា គណប្រតិភូនៃចលនាឥស្លាមជ្រុលនិយមនេះបានទៅកាន់អ៊ីរ៉ង់កាលពីថ្ងៃទី ១៦ ខែកញ្ញា ដើម្បីពិភាក្សាអំពីការវិវត្តនាពេលថ្មីៗនេះ ក្នុងដំណើរការសន្តិភាព អាហ្វហ្គានីស្ថាន ការវិវឌ្ឍ និងសន្តិសុខនៃគម្រោងសេដ្ឋកិច្ចរបស់អ៊ីរ៉ង់នៅប្រទេសអាស៊ីប៉ែកនិរតីនេះ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ និងតំបន់ សំដៅទទួលឲ្យបានសន្តិភាពនៅប្រទេស ដែលកំពុងទទួលរងផលវិបាកដោយសារសង្គ្រាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ