អ៊ីរ៉ង់បានចោទថាអាមេរិកគប្បីផ្លាស់ប្តូរគោលនយោបាយដ៏ខុសឆ្គងនៅមជ្ឈឹមបូព៌ា

(VOVWORLD) - ប្រធានាធិបតីអ៊ីរ៉ង់លោក  Hassan Rouhani បានសង្កត់ធ្ងន់ថាអាមេរិកគប្បី ផ្លាស់ប្តូរគោលនយោបាយនៅមជ្ឈឹមបូព៌ា និងឆ្ពោះទៅការកាត់បន្ថយភាពតានតឹងដែលកាន់តែកើនឡើងនៅក្នុងតំបន់។
អ៊ីរ៉ង់បានចោទថាអាមេរិកគប្បីផ្លាស់ប្តូរគោលនយោបាយដ៏ខុសឆ្គងនៅមជ្ឈឹមបូព៌ា - ảnh 1 ប្រធានាធិបតីអ៊ីរ៉ង់លោក  Hassan Rouhani (រូបថត៖ TTXVN)

លោក  Hassan Rouhani បានចេញសេចក្តីប្រកាសនេះនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយព្រះមហាក្សត្រកាតា Tamim bin Hamad Al Thani កាលពីថ្ងៃទី ១១ ខែសីហា។ ក្រៅពីនេះ ថ្នាក់ដឹកនាំអ៊ីរ៉ង់រូននេះក៏បានចោទប្រកាន់ប្រទេសបរទេសមួយចំនួនដែលកំពុងស្វែងរកវិធីដើម្បីធ្វើឱ្យអស្ថិរភាពនៅតំបន់មជ្ឈឹមបូព៌ានេះផងដែរ។ លោកក៏បានអះអាងថា អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចចរចាជាមួយប្រទេសជាមិត្ត ដើម្បីធានាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ