អ៊ីរ៉ង់បានប្រកាសគ្រប់គ្រងតំបន់ឈូងសមុទ្រពែក្សទាំងមូល

(VOVWORLD) - ថ្លែងទៅកាន់បុស្តិ៍ទូរទស្សន៍ Press TV លោក Alireza Tangsiri បានឲ្យដឹងថាអ៊ីរ៉ង់គ្រប់គ្រងពេញលេញនៅតំបន់ឈូងសមុទ្រពែក្ស និងដែនសមុទ្រទាំងស្រុងនៃតំបន់នេះ។ 
អ៊ីរ៉ង់បានប្រកាសគ្រប់គ្រងតំបន់ឈូងសមុទ្រពែក្សទាំងមូល - ảnh 1មេបញ្ជាការកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តអ៊ីស្លាម (IRGC) របស់អ៊ី   រ៉ង់លោក Alireza Tangsiri (រូបថត៖ mehrnews)

មេបញ្ជាការកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តអ៊ីស្លាម (IRGC) របស់អ៊ី   រ៉ង់លោក Alireza Tangsiri បានប្រកាសថាប្រទេសនេះគ្រប់គ្រងតំបន់ឈូង សមុទ្រពែរ្សទាំងមូលនិងតាមដានរាល់សកម្មភាពរបស់កម្លាំងបរទេសនៅក្នុងដែនសមុទ្រនេះ។

នាថ្ងៃទី ១០ ខែមករា ថ្លែងទៅកាន់បុស្តិ៍ទូរទស្សន៍ Press TV លោក Alireza Tangsiri បានឲ្យដឹងថាអ៊ីរ៉ង់គ្រប់គ្រងពេញលេញនៅតំបន់ឈូងសមុទ្រពែក្ស និងដែនសមុទ្រទាំងស្រុងនៃតំបន់នេះ។ កងទ័ពជើងទឹកអ៊ីរ៉ង់ក៏កំពុងតាមដានរាល់ការវិវត្តន៍ដែលពាក់ព័ន្ធ តាមរយៈប្រព័ន្ធអេឡិចត្រូនិកដ៏ទំនើប ដើម្បីធានាសន្តិសុខដល់ឈូងសមុទ្រនេះ។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងនៅក្នុងបរិបទដែលប្រទេសអ៊ីរ៉ង់ ទើបតែធ្វើពិធីព្យុហយាត្រាកងទ័ពជើងទឹកមួយនៅឈូងសមុទ្រពែក្សដោយមានការចូលរួមពីនាវាចម្បាំងជាង ៧០០ គ្រឿងនិងនាវាយោធាគ្រប់ប្រភេទផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ