អ៊ីរ៉ង់ប្រកាសត្រៀមខ្លួនជាស្រេចដើម្បីសន្ទនា ប្រសិន​បើ​អាមេរិក​លុបចោល​បទដាក់ទណ្ឌកម្ម

(VOVWORLD) -ប្រមុខការទូតអ៊ីរ៉ង់បានចាត់ទុកថា ប្រធានាធិបតីអាមេរិកលោក Donald Trump គ្មានគោលបំណងចង់ធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ឡើយ ទោះជាយ៉ាងណាក៏ដោយ "ក្រុមមន្រ្តីជិតស្និតរបស់លោកម្ចាស់សេតវិមានមានបំណងចង់បានប្រការនេះ"។
អ៊ីរ៉ង់ប្រកាសត្រៀមខ្លួនជាស្រេចដើម្បីសន្ទនា ប្រសិន​បើ​អាមេរិក​លុបចោល​បទដាក់ទណ្ឌកម្ម - ảnh 1 រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif (រូបថត: រ៉យទ័រ)

នាថ្ងៃទី ១៦ ខែកក្កដាឆ្លើយសម្ភាសន៍ស្ថានីយ៍ទូរទស្សន៍អាមេរិក NBC លោក Mohammad Javad Zarif រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់បានប្រកាសថា ទីក្រុងតេអេរ៉ង់បានត្រៀមខ្លួនជាស្រេច ដើម្បីពិគ្រោះយោបល់ជាមួយទីក្រុង វ៉ាស៊ីនតោន ប្រសិនបើរាល់បទដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ត្រូវបានលុបចោល។ ប្រមុខការទូតអ៊ីរ៉ង់បានចាត់ទុកថា ប្រធានាធិបតីអាមេរិកលោក Donald Trump គ្មានគោលបំណងចង់ធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ឡើយ ទោះជាយ៉ាងណាក៏ដោយ "ក្រុមមន្រ្តីជិតស្និតរបស់លោកម្ចាស់សេតវិមានមានបំណងចង់បានប្រការនេះ"។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ក៏បានវាយតម្លៃថា “ភាពនឹងនរគឺមានប្រៀបជាង” ខណៈដែល លោកបានធ្វើអត្ថាធិប្បាយការដែលលោកប្រធានាធិបតី Trump បានបោះបង់គោលបំណងវាយប្រហារអ៊ីរ៉ង់កាលពីចុងខែមិថុនាកន្លងទៅ។

នាថ្ងៃដដែល មេដឹកនាំកំពូលអ៊ីរ៉ង់ លោក  Ali Khamenei បានប្រកាសថាសាធារណរដ្ឋអ៊ីស្លាមនឹងបន្តកាត់បន្ថយការសន្យាតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ព្រមទាំងចោទប្រកាន់ដៃគូអឺរ៉ុបថាមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួនឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ