អ៊ីរ៉ង់ប្រកាសនឹងតបតយ៉ាងខ្លាំងចំពោះរាល់ការវាយប្រហារណាមួយ

(VOVWORLD) - អ៊ីរ៉ង់នឹងមិនឈរដោយអោបដៃនោះឡើយ ប្រសិនបើត្រូវបានវាយប្រហារហើយនឹងតបតវិញយ៉ាងខ្លាំងផងដែរ។ មេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តអ៊ីរ៉ង់ (IRGC) ឧត្តមសេនីយ៍ត្រី Hossein Salami បានចេញសេចក្តីប្រកាសនេះនាថ្ងៃទី ២១ ខែកញ្ញា បន្ទាប់ពីអាមេរិកចោទប្រកាន់អ៊ីរ៉ង់ ជាអ្នកឈរនៅពីខាងក្រោយខ្នងនៃការវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេងចំនួន ២ ក្នុងប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃទី ២១ ខែកញ្ញាកន្លងទៅ។
អ៊ីរ៉ង់ប្រកាសនឹងតបតយ៉ាងខ្លាំងចំពោះរាល់ការវាយប្រហារណាមួយ - ảnh 1 ឧត្តមសេនីយ៍ត្រី Hossein Salami (រូបថត៖ AFP/TTXVN)

ថ្លែងនៅលើទូរទស្សន៍ជាតិ លោក ឧត្តមសេនីយ៍ត្រី Hossein Salami បានអះអាងថា អ៊ីរ៉ង់បានត្រៀមខ្លួនជាស្រេចសម្រាប់គ្រប់សេណារីយ៉ូណាមួយដោយ មិនអនុញ្ញាតឱ្យប្រទេសជាតិប្រែក្លាយទៅជាសមរភូមិសង្គ្រាម ហើយនឹងការពារបូរណភាពទឹកដីរហូតដល់ទីបញ្ចប់តែម្តង។

ទន្ទឹមនឹងនេះដែរ រដ្ឋលេខាធិការទទួលបន្ទុកកិច្ចការបរទេសអារ៉ាប៊ីសាអូឌីត លោក Adel al-Jubeir កាលពីថ្ងៃ២១ ខែកញ្ញា បានឲ្យដឹងថា ទីក្រុង Riyadh នឹងចាត់វិធានការសមស្របដើម្បីតបតវិញចំពោះការវាយប្រហារទៅលើមូលដ្ឋាន ចម្រាញ់ប្រេង ប្រសិនបើមានការស៊ើបអង្កេតបញ្ជាក់ថាអ៊ីរ៉ង់បានបង្កហេតុការណ៍នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ