អ៊ីរ៉ង់ប្រកាសពីវឌ្ឍនភាពក្នុងកិច្ចចរចានុយក្លេអ៊ែរ

(VOVWORLD) - លោក Ali Bagheri Kani បានអះអាងថា ដំណើរការចរចារបស់អ៊ីរ៉ង់ទទួលបានភាពជោគជ័យ។

នៅថ្ងៃទី១២ ខែធ្នូ ប្រធានគណៈប្រតិភូចរចានុយក្លេអ៊ែរអ៊ីរ៉ង់ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Ali Bagheri Kani បានឲ្យដឹងពីការសម្រេចបានវឌ្ឍនភាពដ៏ "ល្អប្រសើរ" ក្នុងការចរចាជាមួយមហាអំណាចនៅទីក្រុងវីយ៉ែនប្រទេសអូទ្រីស ដែលទំនងនឹងត្រួសត្រាយផ្លូវយ៉ាងឆាប់រហ័ស សម្រាប់ការចរចាយ៉ាងហ្មត់ចត់លើការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ឡើងវិញ( ឬបានហៅថា ផែនការសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ- JCPOA)។ លោក Ali Bagheri Kani បានអះអាងថា ដំណើរការចរចារបស់អ៊ីរ៉ង់ទទួលបានភាពជោគជ័យ។

នាថ្ងៃដដែលនោះ ថ្លែងនៅលើប៉ុស្តិ៍ទូរទស្សន៍ Press TV លោក Ali Bagheri Kani បានវាយតម្លៃថា នៅមានចំណុចខ្វែងគំនិតគ្នាជាច្រើនដែលមិនទាន់បានដោះស្រាយនៅក្នុងការចរចានាពេលថ្មីៗនេះ នៅទីក្រុងវីយែន ហើយបញ្ហាទាំងនេះ ចាំបាច់ត្រូវសម្រេចចិត្តនៅកម្រិតខ្ពស់ជាងទៀត។ លោកបានឲ្យដឹងថា ទីក្រុងតេហេរ៉ង់នឹងមិនទទួលយកឯកសារណាមួយក្រៅពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលបានចុះហត្ថលេខាជាមួយមហាអំណាចពិភពលោកកាលពីឆ្នាំ ២០១៥នោះទេ ហើយបានសង្កត់ធ្ងន់ថា ប្រការនេះនៅតែជា "បន្ទាត់ក្រហម" របស់អ៊ីរ៉ង់ក្នុងការចរចាដែលកំពុងបានប្រព្រឹត្តិទៅនៅទីក្រុងវីយែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ