អ៊ីរ៉ង់ព្រមានបន្តកាត់បន្ថយការប្តេជ្ញាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

(VOVWORLD) - នាថ្ងៃទី ៣០ ខែតុលា ប្រធានខុទ្ទកាល័យប្រធានាធិបតីអ៊ីរ៉ង់ លោក Mahmoud Vaezi បានប្រកាសថា អ៊ីរ៉ង់ប្រាកដជានឹងអនុវត្តជំហានទី ៤ សំដៅ បន្ថយការប្តេជ្ញាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ប្រទេសនេះ ប្រសិនបើមិនបំពេញតាមតម្រូវការរបស់ទីក្រុងតេរ៉ង់ក្នុងការចរចារជាមួយសមាជិកដែលនៅសេសសល់នៅក្នុង JCPOA នេះផង។ នាបច្ចុប្បន្នអ៊ីរ៉ង់បានបង្កើតគណៈកម្មការទទួលបន្ទុករៀបចំផែនការសម្រាប់ជំហ៊ានទី ៤ នេះ។
អ៊ីរ៉ង់ព្រមានបន្តកាត់បន្ថយការប្តេជ្ញាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ - ảnh 1អ៊ីរ៉ង់ព្រមានបន្តកាត់បន្ថយការប្តេជ្ញាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ  (AFP/TTXVN)

កាលពីខែឧសភាឆ្នាំ ២០១៨ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានប្រកាសដកខ្លួនដោយឯកតោភាគីចេញពីផែនការសកម្មភាពរួម (JCOPA) និងដាក់ទណ្ឌកម្មឡើងវិញលើប្រទេសមជ្ឈឹមបូព៌ានេះ។ ចាប់តាំងពីពេលនោះតទៅ        អាមេរិកបានបង្កើនការដាក់ទណ្ឌកម្មជាបណ្តើរៗ ជាពិសេសសំដៅទៅលើ          បណ្តាញហិរញ្ញវត្ថុនិងវិស័យសេដ្ឋកិច្ចដ៏សំខាន់របស់អ៊ីរ៉ង់ ពោលគឺលើការនាំចេញប្រេងរ៉ែ ដើម្បីដាក់សម្ពាធលើទីក្រុងតេហេរ៉ង់ឲ្យវិលត្រឡប់ទៅតុវតចារវិញផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ