អ៊ីរ៉ង់រិះគន់ប្រទេសលោកខាងលិចបានមួលបង្កាច់ព័ត៌មាន

(VOVWORLD) - ប្រទេសអ៊ីរ៉ង់បានប្រកាសថាព័ត៌មាននៃប្រទេសលោកខាងលិចដែលទាក់ទងនឹង ការដែលប្រទេសនេះត្រូវទទួលរងផលប៉ះពាល់ពីបទបញ្ជាដាក់ទណ្ឌកម្មរបស់អាមេរិក មិនបានឆ្លុះបញ្ចាំងពីការពិតនាបច្ចុប្បន្ននោះឡើយ។
អ៊ីរ៉ង់រិះគន់ប្រទេសលោកខាងលិចបានមួលបង្កាច់ព័ត៌មាន - ảnh 1 អ៊ីរ៉ង់រិះគន់ប្រទេសលោកខាងលិចបានមួលបង្កាច់ព័ត៌មាន

ថ្លែងមតិនាថ្ងៃទី៣ខែកញ្ញា រដ្ឋមន្ត្រីវប្បធម៌អ៊ីរ៉ង់ លោក  Abbas Salehi បានលើក ច្បាស់ថា «រាល់អត្ថបទរបស់សារព័ត៌មានប្រទេសលោកខាងលិចស្តីពីស្ថានភាព នៅមជ្ឈិមបូព៌ាគឺខុសឆ្ងាយពីការពិត»។ រដ្ឋមន្ត្រីរូបនេះ ក៏សង្កត់ធ្ងន់ថា សារព័ត៌មានប្រទេសលោកខាង លិច«បានគូរគំរូមួយខុសស្រឡះ» អំពីប្រទេស អ៊ីរ៉ង់ក្រោមការប៉ះពាល់ពី បទបញ្ជា ដាក់ទណ្ឌកម្មរបស់អាមេរិក។ អញ្ជើញ ថ្លែងមតិនៅខាងក្រៅកិច្ចប្រជុំលើកទី៤៣ គណៈប្រតិបត្តិនៃអង្គការបណ្តា ទីភ្នាក់ ងារសារព័ត៌មានអាស៊ី-ប៉ាស៊ីហ្វិក (OANA) នៅទីក្រុង Tehran លោក Abbas Salehi លើកច្បាស់ថាទីក្រុង Tehran បានគោរពយ៉ាងពេញលេញ ដើម្បី ធ្វើឲ្យកិច្ចព្រមព្រៀងនុយក្លេអ៊ែរនឹងបន្តអនុវត្ត តាមការសន្យាពីមុនមក។ លោកក៏អះអាងថា អាមេរិកកំពុងគំរាមកំហែងនិង បន្លាចទៅលើប្រទេសអ៊ីរ៉ង់ ក្នុងគោលបំណងចង់ លក់អាវុធគ្រប់ប្រភេទ របស់ ប្រទេសនេះ ក៏ដូចជាបម្រើនូវ គ្រប់ការគិតគូរខាងនយោបាយរបស់ទីក្រុង វ៉ាស៊ីនតោន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ