អ៊ីរ៉ង់លើកច្បាស់អំពីគោលជំហររបស់ខ្លួនលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

(VOVWORLD) - នាថ្ងៃទី ៨ ខែវិច្ឆិកា អនុរដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីរ៉ង់លោក Abbas Araqchi បានប្រកាសថាការពារផលប្រយោជន៍ជាតិ គឺសំខាន់ជាងការរក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលទីក្រុង Tehran បានចុះហត្ថលេខាជាមួយបណ្តាប្រទេសមហាអំណាចពិភពលោកនាឆ្នាំ ២០១៥ ដែលគេហៅថា ផែនការធ្វើសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) ។
អ៊ីរ៉ង់លើកច្បាស់អំពីគោលជំហររបស់ខ្លួនលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ - ảnh 1 អ៊ីរ៉ង់លើកច្បាស់អំពីគោលជំហររបស់ខ្លួនលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ (AFP/ TTXVN)

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅខាងក្រៅកិច្ចប្រជុំស្តីពីការមិនរីកសាយភាយអាវុធនៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ីឆ្នាំ ២០១៩ លោក Araqchi បានអះអាងថា អ៊ីរ៉ង់បានបង្ហាញច្បាស់នូវចេតនារបស់ខ្លួនក្នុងការអនុវត្តការប្តេជ្ញាចិត្តរបស់ខ្លួន តាមផែនការ JCPOA ដែលធ្លាប់បានចុះហត្ថលេខានា ឆ្នាំ ២០១៥ ជាមួយក្រុម P5 + 1 (រួមមានប្រទេសជាសមាជិកអចិន្រ្តៃយ៍ចំនួន ៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអាឡឺម៉ង់) ក៏ដូចជាការកាត់បន្ថយការសន្យានៅពេលដែលភាគីដែលនៅសល់ ក្នុង JCPOA មិនរក្សាការបំពេញកាតព្វកិច្ចរបស់គេតាមកិច្ចព្រមព្រៀងនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ