អ៊ីរ៉ង់លើកឡើងបញ្ហាស្នូលចំនួន៣នៅក្នុងការចរចានុយក្លេអ៊ែរ

(VOVWORLD) - បញ្ហាដែលនៅសេសសល់ ដូចជាការដកទណ្ឌកម្ម ការធានាឲ្យអាមេរិកមិនដកខ្លួនចេញពីកិច្ចព្រមព្រៀងម្ដងទៀត និងការដោះស្រាយសំណួរអំពីស្លាកស្នាមសារធាតុអ៊ុយរ៉ាញ៉ូម ដែលត្រូវបានរកឃើញនៅទីកន្លែងមួយចំនួននៅអ៊ីរ៉ង់។

អ៊ីរ៉ង់លើកឡើងបញ្ហាស្នូលចំនួន៣នៅក្នុងការចរចានុយក្លេអ៊ែរ - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh នៅសន្និសីទសារព័ត៌មាននៅទីក្រុងតេអេរ៉ង់កាលពីថ្ងៃទី២៨ កុម្ភៈ។ (រូបថត៖ IRNA)

នាថ្ងៃទី២៨ ខែកុម្ភៈ នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំសប្ដាហ៍ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh បាននិយាយថា អាចសម្រេចបានកិច្ចព្រមព្រៀងដ៏ល្អមួយ ប្រសិន បើបញ្ហាស្នូលទាំង៣ត្រូវបានដោះស្រាយក៏ដូចជា អាមេរិកនិងប្រទេសមហាអំណាចអឺរ៉ុបធ្វើការសម្រេចចិត្តនយោបាយអំពីបញ្ហាធំៗនេះ។ បញ្ហាដែលនៅសេសសល់ ដូចជាការដកទណ្ឌកម្ម ការធានាឲ្យអាមេរិកមិនដកខ្លួនចេញពីកិច្ចព្រមព្រៀងម្ដងទៀត និងការដោះស្រាយសំណួរអំពីស្លាកស្នាមសារធាតុអ៊ុយរ៉ាញ៉ូម ដែលត្រូវបានរកឃើញនៅទីកន្លែងមួយចំនួននៅអ៊ីរ៉ង់។

សេចក្ដីប្រកាសនេះ ត្រូវបានធ្វើឡើងនៅពេលដែលជំនួបចរចានៅទីក្រុងវីយ៉ែនកំពុងដំណើរការដើម្បីស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ឡើងវិញ ក្រោយពីអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះដោយឯកតោភាគីកាលពីឆ្នាំ២០១៨។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានឲ្យដឹងថែមទៀតថា បណ្ដាភាគីបានរួមគ្នាពង្រាងសេចក្ដីព្រាង ដោយសម្រេចបានដំណោះស្រាយសម្រាប់បរិមាណ៩៧%នៃបញ្ហាដែលនៅតែមាន។ ទោះជាយ៉ាងណាក៏ដោយ អ៊ីរ៉ង់ចាត់ទុកថា ការអនុវត្តកិច្ចព្រមព្រៀងនេះនឹងមិនអាចប្រព្រឹត្តទៅក្នុងរយៈពេលខ្លីបានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ