អ៊ីរ៉ង់ស្នើលោកខាងលិចមិន “នយោបាយភាវូបនីយកម្ម” បញ្ហានុយក្លេអែររបស់ Tehran

(VOVworld) – នាថ្ងៃទី ១៧​ ធ្នូ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Ramin
Mehmanparast បានឡើងសម្លេងស្នើលោកខាងលិចមិន “នយោបាយភាវូបនីយ​កម្ម” បញ្ហានុយក្លេអែររបស់ Tehran ដើម្បីដាក់កំលាំងសម្ពាធចំពោះប្រទេសនេះ ។ លោក
Mehmanparast បានលើកច្បាស់ថា៖ លោកខាងលិចមិនធ្វើតាមច្បាប់ និងបំប៉ោងរឿង
រ៉ាវហួសហេតុ​ ដោយសារ Tehran បានចុះហេត្ថលេខាលើ សន្ធិសញ្ញាមិនរីកសាយអាវុធ
នុយក្លេអែរ (NPT) ដូច្នោះ ប្រទេសនេះមានសិទ្ធិអភិវឌ្ឍន៍នុយក្លេអែរដើម្បីគោលដៅ
សន្តិភាព។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានអំពាវនាវបណ្ដាប្រទេសលោក
ខាងលិចត្រូវទទួលស្គាល់របៀបទាក់ទងផ្ទាល់ដ៏ត្រឹមត្រូវក្នុងបណ្ដាការចរចារអំពី
បញ្ហានុយក្លេអែរជាមួយប្រទេសនេះ និងទទួលស្គាល់សិទ្ធិអភិវឌ្ឍន៍នុយក្លេអែររបស់
អ៊ីរ៉ង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ