អ៊ីរ៉ង់អញ្ជើញមេដឹកនាំ IAEA ឱ្យចូលរួមសន្និសីទអន្តរជាតិស្តីពីនុយក្លេអ៊ែរ

(VOVWORLD) - មុននោះ អគ្គនាយក IAEA បានឲ្យដឹងថា លោកគ្រោងនឹងទៅបំពេញទស្សនកិច្ចនៅទីក្រុង Tehran នៅខែក្រោយ ដើម្បីដោះស្រាយទំនាក់ទំនងរវាង IAEA និងអ៊ីរ៉ង់។ 
អ៊ីរ៉ង់អញ្ជើញមេដឹកនាំ IAEA ឱ្យចូលរួមសន្និសីទអន្តរជាតិស្តីពីនុយក្លេអ៊ែរ - ảnh 1ប្រធានអង្គការថាមពលបរមាណូអ៊ីរ៉ង់ (AEOI) Mohammad Eslami  (រូបថតឯកសារ៖ IRNA/TTXVN)

នាថ្ងៃទី ២១ ខែកុម្ភៈ ប្រធានអង្គការថាមពលបរមាណូអ៊ីរ៉ង់ (AEOI) លោក Mohammad Eslami បានបដិសេធនូវលទ្ធភាពដែលអគ្គនាយកនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi នឹងធ្វើទស្សនកិច្ចនៅខែមីនាខាងមុខ ជំនួសវិញគឺអញ្ជើញលោក Grossi   ឱ្យចូលរួមសន្និសីទថាមពល នុយក្លេអ៊ែរអន្តរជាតិលើកដំបូងរបស់អ៊ីរ៉ង់នៅទីក្រុង Tehran ក្នុងខែឧសភា។ មុននោះ អគ្គនាយក IAEA បានឲ្យដឹងថា លោកគ្រោងនឹងទៅបំពេញទស្សនកិច្ចនៅទីក្រុង Tehran នៅខែក្រោយ ដើម្បីដោះស្រាយទំនាក់ទំនងរវាង IAEA និងអ៊ីរ៉ង់។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងសេចក្តីថ្លែងការណ៍ថ្មីបំផុតនេះ ប្រធាន AEOI លោក Eslami បានបញ្ជាក់ថា ដំណើរទស្សនកិច្ចក្នុងខែមីនា ទំនងជាមិនដំណើរការបានទេ ដោយលើកឡើងពី "កាលវិភាគដ៏មមាញឹក"។ លោក Eslami បានបញ្ជាក់ថា អ៊ីរ៉ង់នៅតែរក្សាទំនាក់ទំនងធម្មតាជាមួយ IAEA ហើយភាគីទាំងពីរនៅតែធ្វើការពិភាក្សាដើម្បីដោះស្រាយបញ្ហាមិនច្បាស់លាស់ និងអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ