អ៊ីរ៉ង់អំពាវនាវឱ្យអង់គ្លេស បារាំង និងអាឡឺម៉ង់ អនុវត្តកិច្ចព្រមព្រៀង JCPOA

(VOVWORLD) - អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh បានសង្កត់ធ្ងន់ថា៖ ប្រសិនបើបណ្តាប្រទេសសមាជិកអឺរ៉ុបនិងអាមេរិក ត្រឡប់មកវិញដើម្បីអនុវត្តការប្តេជ្ញាចិត្តរបស់ពួកគេ យើងខ្ញុំក៏នឹងវិលត្រឡប់មកវិញ ដើម្បីបំពេញការសន្យារបស់យើងផងដែរ ។
អ៊ីរ៉ង់អំពាវនាវឱ្យអង់គ្លេស បារាំង និងអាឡឺម៉ង់ អនុវត្តកិច្ចព្រមព្រៀង JCPOA - ảnh 1អ្នកបច្ចេកទេសអ៊ីរ៉ង់ពិនិត្យមើលគ្រឿងបរិក្ខារនៅឯរោងចក្រចម្រើនសារធាតុអ៊ុយរ៉ាញ៉ូម Isfahan ដែលមានចម្ងាយ ៤២០ គីឡូម៉ែត្រខាងត្បូងទីក្រុងតេអេរ៉ង់ (រូបថត៖ AFP / TTXVN)

នាថ្ងៃទី ១១ ខែមករា ក្រសួងការបរទេសអ៊ីរ៉ង់បានអំពាវនាវ ឲ្យ អង់ គ្លេសបារាំង និងអាល្លឺម៉ង់ “បំពេញភារកិច្ចរបស់ប្រទេសនេះ” ដែលពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ជាមួយក្រុម P5 + 1 (រួមមាន រុស្ស៊ីច អង់គ្លេស បារាំង សហរដ្ឋអាមេរិក ចិន និងអាឡឺម៉ង់) ឬហៅថាជាផែនការសកម្មភាពរួម លើគ្រប់ជ្រុងជ្រផយ (JCPOA)។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh បានសង្កត់ធ្ងន់ថា៖ ប្រសិនបើបណ្តាប្រ ទេសសមាជិកអឺរ៉ុបនិងអាមេរិក ត្រ ឡប់មកវិញដើម្បីអនុវត្តការប្តេជ្ញាចិត្តរបស់ពួកគេ យើងខ្ញុំក៏នឹងវិលត្រឡប់មកវិញ ដើម្បីអនុវត្តនូវការសន្យានិងភារកិច្ចរបស់ខ្លួនផងដែរ ។

គួរបញ្ជាក់ថាកាលពីសប្តាហ៍មុន ទីក្រុងតេរ៉ង់បានចាប់ផ្តើមដំណើរការចម្រើនសារធាតុអ៊ុយរ៉ាញ៉ូមសុទ្ធ ២០ % ក្រោមក្របខ័ណ្ឌនៃផែនការសកម្មភាពយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ ដែលត្រូវបានអនុម័តដោយរដ្ឋសភារបស់ប្រទេសនេះកាលពីខែធ្នូ ឆ្នាំ ២០២០ ដើម្បីប្រឆាំងនឹងបទបញ្ជាដាក់ទណ្ឌកម្មលើអ៊ីរ៉ង់របស់អាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ