អ៊ីរង់អះអាងជាថ្មីម្តងទៀតមិនបោះបង់កម្មវិធីនុយក្លេអែរ

អ៊ីរង់អះអាងជាថ្មីម្តងទៀតមិនបោះបង់កម្មវិធីនុយក្លេអែរ - ảnh 1
ប្រធានាធិបតីអ៊ីរ៉ង់Mahmoud Ahmadinejad
(រូបថតៈ Internet)

(TTX)-អ៊ីរ៉ង់មិនរាថយចំពោះកម្មវិធីអភិវឌ្ឍន៌នុយក្លេអែរ នេះជាសេចក្តីប្រកាសរបស់
ប្រធានាធិបតី Mahmoud Ahmadinejad ក្នុងបទថ្លែងមតិចំពោះមុខមជ្ឈ​ដ្ឋានអ្នកសា
ព័ត៌មាននាថ្ងៃទី២តុលានៅទីក្រុង Tehran។ប្រធានាធិបតី Mahmoud Ahmadinejad
អះអាងថា ប្រជាជនអ៊ីរ៉ង់គ្មាននរណាម្នាក់ចង់បោះបង់សិទ្ធអភិវឌ្ឍន៌នុយក្លេអែររបស់
ប្រទេសខ្លួន និងអ៊ីរ៉ងមិនចុះញ៉ម ចំពោះការគាបសង្កត់ពីខាងក្រៅឡើយ។ នៅក្នុង
សន្និសីទកាសែតនេះដែរ ប្រធានាធិបតីអ៊ីរ៉ងបានរំលឹកឡើងវិញសេចក្តីប្រកាស
ខណៈពេលលោកចូលរួមកិច្ចប្រជុំជាប្រចាំលើកទី៦៧របស់មហាសន្និបាតនៃអ.ស.ប
នៅNew York អាមេរិកថា រដ្ឋអ៊ីស្លាមនេះអា​ច​ពិនិត្យការសន្ទនាផ្ទាល់ជាមួយ
អាមេរិកដែលស្តីអំពីទំនាក់ទំនងទ្វេភាគីជាមួយលក្ខ័ណជាក់ស្តែង។ តាមលោក បណ្តាទំនាក់ទំនងអន្តរជាតិត្រូវបានកសាងដោយឈរលើគោលការណ៌សន្ទនា
សមភាព និងគោរពគ្នាទៅវិញទៅមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ