អ៊ីរ៉ង់អះអាងថា ខ្លួនគ្មានផែនការបញ្ជូនប្រអប់ខ្មៅរបស់យន្តហោះដឹកអ្នកដំណើរ​អ៊ុយក្រែនទៅឲ្យប្រទេសមួយផ្សេងទៀតទេ

(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ (IRNA) បានជូនដំណឹងថា ប្រទេសនេះកំពុងព្យាយាមវិភាគប្រអប់ខ្មៅរបស់យន្តហោះអ៊ុយក្រែនដែលបានធ្លាក់នៅអ៊ីរ៉ង់កាលពីថ្ងៃទី ៨ ខែមករាកន្លងមក ហើយតាមនោះច្រានចោលព័ត៌មានថា ទីក្រុងតេហេរ៉ង់សម្រេចចិត្តបញ្ជូនប្រអប់ខ្មៅយន្តហោះទៅឲ្យអ៊ុយក្រែន។
អ៊ីរ៉ង់អះអាងថា ខ្លួនគ្មានផែនការបញ្ជូនប្រអប់ខ្មៅរបស់យន្តហោះដឹកអ្នកដំណើរ​អ៊ុយក្រែនទៅឲ្យប្រទេសមួយផ្សេងទៀតទេ - ảnh 1អ៊ីរ៉ង់អះអាងថា ខ្លួនគ្មានផែនការបញ្ជូនប្រអប់ខ្មៅរបស់យន្តហោះដឹកអ្នកដំណើរអ៊ុយក្រែនទៅឲ្យប្រទេសមួយផ្សេងទៀតទេ (រូបថត៖ THX/TTXVN)

មុននោះ នាថ្ងៃទី ១៨ មករា ទីភ្នាក់ងារសារព័ត៌មាន Daneshjoo របស់អ៊ីរ៉ង់បានដកស្រង់សំដីរបស់នាយកផ្នែកស៊ើបអង្កេតគ្រោះថ្នាក់នៃអង្គការអាកាសចរណ៍ស៊ីវិលអ៊ីរ៉ង់លោក Hassan Rezaifar បានឲ្យដឹងថា មិនអាចឌិកូដបានប្រអប់ខ្មៅនៅអ៊ីរ៉ង់បានឡើយ ហើយឧបករណ៍ទាំងនេះនឹងត្រូវបញ្ជូនទៅឲ្យអ៊ុយក្រែន បន្ទាប់ពីទីក្រុងគៀវបានស្នើម្តងហើយម្តងទៀត។ ទីភ្នាក់ងារសារព័ត៌មាន Tasnim បានផ្សាយនាថ្ងៃដដែលថា អ៊ីរ៉ង់នឹងមិនរកការដោះឌិកូដប្រអប់ខ្មៅក្នុងស្រុកទេ។

រិឯខ្លួនវិញ រដ្ឋាភិបាលកាណាដាបានបន្តបញ្ជាក់ម្តងទៀតនូវសំណើររបស់ខ្លួនថា ប្រអប់ខ្មៅរបស់យន្ដហោះត្រូវបញ្ជូនទៅកាន់បារាំងឬអ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេសកាណាដាលោក Francois-Philippe Champagne បានឲ្យដឹងថា ខ្លួនបានសរសេរលិខិតមួយច្បាប់ទៅសមភាគីអ៊ីរ៉ង់ដើម្បីនាំចេញសំណើរនេះផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ