អ៊ីរ៉ងអះអាងនូវការសន្យាចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

(VOVWORLD) - នាថ្ងៃទី១៣ តុលា ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani អះអាងថា អ៊ីរ៉ង់នឹងរក្សាការសន្យាចំពោះកិច្ចព្រមព្រៀងនេះ រហូតដល់ពេលណាដែលវា នៅតែបម្រើផលប្រយោជន៍ជាតិរបស់អ៊ីរ៉ង់។
អ៊ីរ៉ងអះអាងនូវការសន្យាចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ - ảnh 1ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani (រូបថត៖ EPA/TTXVN) 


ប្រតិកម្មចំពោះសេចក្ដីសំរេចចិត្តរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ដែលមិនទទួលស្គាល់ការដែលអ៊ីរ៉ង់បានគោរពកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយក្រុម P៥+១ (រួមមានអាមេរិក រុស្ស៊ី អង់គ្លេស បារាំង ចិន និងអាល្លឺម៉ង់) នោះ នាថ្ងៃទី១៣ តុលា ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani អះអាងថា អ៊ីរ៉ង់នឹងរក្សាការសន្យាចំពោះកិច្ចព្រមព្រៀងនេះ រហូតដល់ពេលណាដែលវា នៅតែបម្រើផលប្រយោជន៍ជាតិរបស់អ៊ីរ៉ង់។ លោក Hassan Rouhani ឲ្យដឹងថា កិច្ចព្រមព្រៀងនុយក្លេអ៊ែអន្តរជាតិពោលខាងលើនឹងមិនផ្លាស់ប្ដូរហើយមិនអាច ចរចាឡើងវិញបានឡើយ។

        សាធារណៈមតិអន្តរជាតិមានប្រតិកម្មខុសគ្នាចំពោះសេចក្ដីសំរេចចិត្តរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump។ ក្នុងសេចក្ដីថ្លែងការណ៍រួម ថ្នាក់ដឹក នាំបារាំង អង់គ្លេសនិងអាល្លឺម៉ង់បានព្រមានថា សកម្មភាពរបស់អាមេរិកអាចបង្ក ឡើងការខូចខាតចំពោះកិច្ចព្រមព្រៀងនេះ។ ក្នុងពេលនោះ អ៊ីស្រាអែល អារ៉ាប់ ប៊ីសាអូឌីត បានស្វាគមន៍គោលនយោបាយថ្មីរបស់អាមេរិកចំពោះអ៊ីរ៉ង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ