អ៊ីរ៉ង់អះអាងមិនអនុញ្ញតឲ្យការត្រួតពិនិត្យបណ្ដាមូលដ្ឋានយោធា

(VOVWORLD) - នាថ្ងៃទី ១៤ មករា អ៊ីរ៉ង់បានបដិសេធន៍ការអំពាវនាវនាពេលថ្មីៗនេះរបស់ អាមេរិកអំពីការអនុញ្ញតឲ្យអធិការកិច្ចបរទេសទាក់ទងជាមួយបណ្ដាមូលដ្ឋានយោធាដោយមានមូលហេតុថា៖ តាមកិច្ចព្រមព្រៀងនុយក្លេអ៊ែ «ផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុង ជ្រោយ (JCPOA)» ដែល Tehran រួមជាមួយក្រុម P5+1 បានចុះហត្ថលេខានាឆ្នាំ ២០១៥។ 
អ៊ីរ៉ង់អះអាងមិនអនុញ្ញតឲ្យការត្រួតពិនិត្យបណ្ដាមូលដ្ឋានយោធា  - ảnh 1 អ៊ីរ៉ង់អះអាងមិនអនុញ្ញតឲ្យការត្រួតពិនិត្យបណ្ដាមូលដ្ឋានយោធា 

(VOVworld) – នាថ្ងៃទី ១៤ មករា អ៊ីរ៉ង់បានបដិសេធន៍ការអំពាវនាវនាពេលថ្មីៗនេះរបស់ អាមេរិកអំពីការអនុញ្ញតឲ្យអធិការកិច្ចបរទេសទាក់ទងជាមួយបណ្ដាមូលដ្ឋានយោធាដោយមានមូលហេតុថា៖ តាមកិច្ចព្រមព្រៀងនុយក្លេអ៊ែ «ផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុង ជ្រោយ (JCPOA)» ដែល Tehran រួមជាមួយក្រុម P5+1 បានចុះហត្ថលេខានាឆ្នាំ ២០១៥។ ទីភ្នាក់ងារសារព័ត៌មាន Tasnim បានដកស្រងសំដីរបស់អ្នកនាំពាក្យស្ថាប័នថាមពល បរមាណូអ៊ីរ៉ង់ លោក Behrouz Kamalvandi បានលើកច្បាស់នូវបញ្ហាអនុញ្ញតឲ្យអ្នកសង្គេត ការបរទេសទាក់ទងជាមួយមូលដ្ឋានយោធារបស់អ៊ីរ៉ង់មិនស្ថិតក្នុងកិច្ចព្រមព្រៀងនេះទេ។ តាមលោក  Kamalvandi  ថា៖ នាអតីតកាល បានមានករណីត្រួតពិនិត្យមួយចំនួននៅ មូលដ្ឋានសឹករបស់អ៊ីរ៉ង់ដែលទីភ្នាក់ងារសារព័ត៌មានបរមាណូអន្តរជាតិ (IAEA) បានអនុវត្ត។ នាបច្ចុប្បន្ន IAEA មិនទាន់នាំចេញការអំពាវនាវណាមួយឡើយអំពីការត្រួតពិនិត្យមូលដ្ឋាន សឹកផ្សេងមួយទៀតរបស់អ៊ីរ៉ង់។ លោកបានសង្កត់ធ្ងន់ទៀតថា៖ អ៊ីរ៉ង់នឹងមិនអនុញ្ញតឲ្យភាគី ទី ៣ ទាក់ទងជាមួយមូលដ្ឋានសឹកនៃប្រទេសនេះ រួមមាន  IAEA ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ