អឺរ៉ុបកំពុងមានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសមុទ្រខាងកើត

(VOVWORLD) - ក្នុងអំឡុងពេលថ្មីៗនេះ បណ្តាប្រទេសអឺរ៉ុបកាន់តែយកចិត្តទុក ដាក់ខ្លាំង ចំពោះស្ថានភាពនៅសមុទ្រខាងកើត។  
អឺរ៉ុបកំពុងមានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសមុទ្រខាងកើត - ảnh 1 នាវាចម្បាំងរបស់ចិននៅសមុទ្រខាងកើត (រូបថត៖ AP)

នៅទ្វីបអឺរ៉ុប សមុទ្រខាងកើតត្រូវបានគេចាត់ទុកថាជាមជ្ឈមណ្ឌលនៃតំបន់សមុទ្រធំ ដែលត្រូវបានប្រទេសមួយចំនួនដូចជា អង់គ្លេស បារាំងនិងអាល្លឺម៉ង់ ដោយបច្ចេកស័ព្ទប្រើថា ឥណ្ឌា - ប៉ាស៊ីហ្វិក ព្រមទាំងជាតំបន់ដែនសមុទ្រផ្សាភ្ជាប់ជាមួយផលប្រយោជន៍ជាច្រើននៃបណ្តាប្រទេសនៅអឺរ៉ុប។ នៅឆ្នាំ ២០១៩ បារាំងជាប្រទេសអឺរ៉ុបដំបូងបង្អស់ ដែលប្រកាសយុទ្ធសាស្ត្រការពារសម្រាប់តំបន់ឥណ្ឌា - ប៉ាស៊ីហ្វិក។ នាវាចម្បាំងរបស់បារាំង ធ្វើដំណើរឆ្លងកាត់សមុទ្រខាងកើតជាញឹកញាប់ ហាក់ដូចជាសញ្ញាគាំទ្រដល់សេរីភាពនាវាចរណ៍នៅទីនេះ។ ក្រៅពីបារាំង កម្លាំងកងទ័ពជើងទឹកអង់គ្លេស កក៏ចាប់ផ្តើមបង្កើនវត្តមានយោធារបស់ខ្លួននៅសមុទ្រខាងកើតនាប៉ុន្មានឆ្នាំកន្លងមក។ ហើយនាពេលថ្មីៗនេះ អាល្លឺម៉ង់ក៏បានចាប់ផ្តើមបង្ហាញចំណាប់អារម្មណ៍កាន់តែខ្លាំងចំពោះតំបន់ឥណ្ឌា - ប៉ាស៊ីហ្វិកផងដែរ។

ក្នុងពេលជាមួយគ្នានោះ អ្នកសិក្សាបារាំងបានសម្តែងនូវការព្រួយបារម្ភ ជាពិសេសចំពោះព្រឹត្តិការណ៍ដែលកើតឡើងនៅសមុទ្រខាងកើត។ លោក Alain Obadia ប្រធានមូលនិធិ Gabriel Peri  ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវដ៏មានកិត្យានុភាពរបស់បារាំងបានចែករំលែកថា៖ “យើងបានសម្រេចចិត្តតាមដានស្ថានការណ៍នៅសមុទ្រខាងកើតអោយបានដិតដល់ ពីព្រោះនេះជាតំបន់ងាយរងគ្រោះបំផុតសម្រាប់ពិភពលោកនិយាយរួម។ ទំនាក់ទំនងពាណិជ្ជកម្មតាមសមុទ្រលើពិភពលោកជិត ៥០% បានឆ្លងកាត់តំបន់នេះ។ ជាមួយនឹងនិន្នាការស្រាវជ្រាវរបស់ខ្លួន យើងបានសម្រេចចិត្តស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីបញ្ហានេះ ពីទស្សនវិស័យដូចជា ច្បាប់ សេដ្ឋកិច្ច បរិស្ថាននិងប្រវត្តិសាស្ត្រ”។

ចំណែកឯលោក Daniel Scheaffer អ្នកស្រាវជ្រាវអំពពីស្ថានភាពសមុទ្រខាងកើតជាច្រើនឆ្នាំមកហើយ និងជាអ្នកនិពន្ធជើងចាស់មកពីក្រុមស្រាវជ្រាវអាស៊ី មានឈ្មោះថា អាស៊ី ២១ ក៏មានការព្រួយបារម្ភអំពីអ្វីៗដែលកំពុងកើតឡើងនៅសមុទ្រខាងកើតផងដែរ៖ “ស្ថានភាពនៅសមុទ្រខាងកើតបច្ចុប្បន្នមានភាពតានតឹងខ្លាំងណាស់ ពីព្រោះភាគីនានាមិនអាចរកសំឡេងរួមគ្នាបានទេ មិនត្រឹមតែក្នុងបញ្ហាជម្លោះអធិបតេយ្យភាពប៉ុណ្ណោះទេ ថែមទាំងទាក់ទងនឹងអត្ថិភាពនៃខ្សែ ៩ កំណាត់ឬ ១០កំណាត់ និងការបដិសេធរបស់ចិនក្នុងការទទួលយកការសម្រេចរបស់តុលាការអាជ្ញាកណ្តាលអចិន្រ្តៃយ៍នៅឡាហៃ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ