អឺរ៉ុបចង់កាត់បន្ថយជា​អតិបរមា​នូវ​ហានិភ័យក្នុងទំនាក់ទំនងជាមួយចិន

(VOVWORLD) - នៅមុនដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនរបស់ប្រធានាធិបតីបារាំង និងប្រធានគណៈកម្មការអឺរ៉ុប(EC)នោះ ស្នងការអឺរ៉ុបទទួលបន្ទុកទីផ្សារក្នុងតំបន់ លោក Thierry Breton នៅថ្ងៃទី ៣ ខែមេសា បានអះអាងសារជាថ្មីថា ចិនគឺជាដៃគូសេដ្ឋកិច្ចដ៏សំខាន់ និងជាគូប្រជែងមានលក្ខណៈប្រព័ន្ធរបស់សហភាពអឺរ៉ុប (EU)។
អឺរ៉ុបចង់កាត់បន្ថយជា​អតិបរមា​នូវ​ហានិភ័យក្នុងទំនាក់ទំនងជាមួយចិន - ảnh 1ស្នងការអឺរ៉ុបទទួលបន្ទុកទីផ្សារក្នុងតំបន់ លោក Thierry Breton។ (រូបថត៖AFP/TTXVN)

សហភាពអឺរ៉ុបបានគូសខ្សែបន្ទាត់ជាមួយចិន ក្នុងវិបត្តិនៅអ៊ុយក្រែន ហើយមិនចង់ឱ្យទំនាក់ទំនងរវាងភាគីទាំងពីរស្ថិតក្នុងគ្រោះថ្នាក់នោះទេ។ លោក Breton បានឲ្យដឹងាថា៖ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនពីថ្ងៃទី ៥-៨ ខែមេសា របស់ប្រធានាធិបតីបារាំង Emmanuel Macron និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Usurla Von der Layen និងសហគ្រាសបារាំងធំៗជាច្រើនបានបង្ហាញថា អឺរ៉ុបនៅតែជាអង្គភាពសេដ្ឋកិច្ចដ៏ធំមួយ។ ចិនគឺជាទីផ្សារប្រើប្រាស់ដ៏ធំរបស់ EU ហើយផ្ទុយទៅវិញ EU ក៏ជាទីផ្សារដ៏សំខាន់សម្រាប់ប្រទេសចិនផងដែរ។

“ទស្សនៈសំខាន់របស់អឺរ៉ុបគឺកាត់បន្ថយហានិភ័យក្នុងទំនាក់ទំនងជាមួយចិន។ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់ ប៉ុន្តែអឺរ៉ុបក៏ជាទីផ្សារប្រើប្រាស់ដ៏សំខាន់របស់ចិនផងដែរ។ ដោយសារតែហេតុផលមួយចំនួន ប្រសិនបើអឺរ៉ុបត្រូវកាត់បន្ថយឬបិទទីផ្សាររបស់ខ្លួន ប្រទេសចិនអាចទម្លាក់ពី ៤-៥ពិន្ទុនៃកំណើនភ្លាមៗ ហើយវានឹងក្លាយទៅជាមហន្តរាយ”។

ទាក់ទិននឹងបញ្ហាអ៊ុយក្រែន ស្នងការអឺរ៉ុបទទួលបន្ទុកទីផ្សារក្នុងតំបន់ លោក Thierry Breton បានសង្កត់ធ្ងន់ថា ប្រធានរដ្ឋចិនលោក Xi Jinping មានឥទិ្ធពលយ៉ាងខ្លាំងក្នុងការដោះស្រាយវិបត្តិនៅអ៊ុយក្រែន។ "ផែនការសន្តិភាព" សម្រាប់អ៊ុយក្រែនដែលចិនបានស្នើឡើងមិនមែនជាផែនការសន្តិភាពពិតប្រាកដនោះទេ ប៉ុន្តែអនុសាសន៍ទាំង ១២ គឺមានលក្ខណៈទូលំទូលាយ និងមានសុច្ឆន្ទៈ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ