អឺរ៉ុបជាទីផ្សារនាំចេញធំទី ២ របស់វៀតណាម

(VOVWORLD) - នាថ្ងៃទី ២១ ធ្នូ នៅខេត្ត Dong Thap បានប្រព្រឹត្តទៅពិធីបើកវេទិកា Mekong Connect ២០២០ ក្រោមប្រធានបទ “នាំផលិតផលនិងសេវាកម្មនៃតំបន់ដីសណ្តទន្លេមេគង្គទៅក្នុងខ្សែសង្វាក់តម្លៃពិភពលោក”។  
អឺរ៉ុបជាទីផ្សារនាំចេញធំទី ២ របស់វៀតណាម - ảnh 1 ទិដ្ឋភាពនៃវេទិកា Mekong Connnect 

វេទិកាឆ្នាំនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងនិងស្ថាប័នមជ្ឈឹម ថ្នាក់ដឹកនាំនៃខេត្ត ក្រុង ចំនួន ៤ គឺ An Giang, Ben Tre, Can Tho និង Dong Thap ព្រមទាំងសហគ្រាស អ្នកវិនិយោគលើវិស័យកសិកម្មបច្ចេកវិទ្យា នាំចេញនាំចូល និងអ្នកចាប់ផ្ដើមអាជីវកម្ម ក៏ដូចជា តំណាងសភាពាណិជ្ជកម្មអឺរ៉ុប (Eurocham) សភាពាណិជ្ជកម្មអាមេរិក (Amcham) ទៀតផង។

យោងតាមស្ថិតិ អឺរ៉ុបបច្ចុប្បន្នជាទីផ្សារនាំចេញធំជាងគេទី ២ របស់វៀតណាមដែលស្មើនឹង ២០% នៃចំណូលនាំចេញទំនិញសរុប។ លោក Nguyen Hai Minh អនុប្រធាន EuroCham  បានឲ្យដឹងថា៖ “នាពេលខាងមុខ យើងសង្ឃឹមថា តំបន់នានាក៏មានកម្មវិធីសកម្មភាពជាក់ស្តែង ដើម្បីឃោសនានិងជួយគាំទ្រដល់អាជីវកម្មអាចស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម-សហភាពអឺរ៉ុប (EVFTA) វិធីកាត់ពន្ធយ៉ាងដូច ម្ត៉េច ជាពិសេស ស្តង់ដារគុណភាពនៅខាងអឺរ៉ុបយ៉ាងដូចម្ត៉េចដែរ"។

វេទិកា Mekong Connnect បានប្រព្រឹត្តទៅវគ្គពិភាក្សាចំនួន ៤ ដែលមានប្រធានបទ៖ ឧស្សាហូបនីយកម្ម ផលិតកម្មកសិកម្មនិងអាជីវកម្មទស្សនៈពី OCOP ជាដើម។ គណៈកម្មាធិ ការរៀបចំក៏រៀបចំអោយមានការពិគ្រោះយោបល់អំពីការនាំចេញកសិកម្ម និងការតភ្ជាប់តាមអ៊ិនធរណេតនិងក្រៅប្រព័ន្ធ រវាងធុរកិច្ចដីសណ្តទន្លេមេគង្គនិងដៃគូមកពីទីផ្សារអន្តរ ជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ