អារ៉ាប់ប៊ីសារអ៊ូរឌីតនិងអាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលមានតំលៃធំ

(VOVWORLD) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅអារ៉ាប់ប៊ីសារអ៊ូឌីត នាថ្ងៃទី ២០ ឧសភា ប្រធានាធិបតីអាមេរិក លោក Donald Trump បានជួបចរចារជាមួយ ព្រះមហាក្សត្រ Salman Bin Abdul Aziz។ 
អារ៉ាប់ប៊ីសារអ៊ូរឌីតនិងអាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលមានតំលៃធំ - ảnh 1 អារ៉ាប់ប៊ីសារអ៊ូរឌីតនិងអាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលមានតំលៃធំ

(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅអារ៉ាប់ប៊ីសារអ៊ូឌីត នាថ្ងៃទី ២០ ឧសភា ប្រធានាធិបតីអាមេរិក លោក Donald Trump បានជួបចរចារជាមួយ ព្រះមហាក្សត្រ Salman Bin Abdul Aziz។ ថ្នាក់ដឹកនាំទាំងពីររូបនេះបានអះអាងជាថ្មីម្តងទៀតនូវទំនាក់ទំនងមិត្តភាពប្រពៃណីហើយឯកភាពបង្កើនទំនាក់ទំនងជិតស្និទ្ធខាងហិរញ្ញវត្ថុសេដ្ឋកិច្ចនិងវប្បធម៌រវាងប្រទេសទាំងពីរ ព្រមទាំង ប្រមូលផ្តុំ ទៅលើការពិភាក្សាអំពីរាល់បញ្ហាទ្វេភាគីផងដែរ។ ក្នុងឱកាសនេះដែរ ភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនដែលមានតំលៃ ជាង ៣៨០ ពាន់លានដុល្លាអាមេរិកលើវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅ អាមេរិក ការវិនិយោគចូលក្នុងឧស្សាហកម្មការពារជាតិរបស់អារ៉ាប់ប៊ីសារអ៊ូរឌីត នា ១០ ឆ្នាំខាងមុខ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ