អារ៉ាប៊ីសាអូឌីតបន្តអនុវត្តយ៉ាងម៉ឹងម៉ាត់នូវការបណ្ដេញចេញឯកអគ្គរដ្ឋទូត កាណាដា

(VOVWORLD) -    រដ្ឋអំណាចទីក្រុង Riyadh (អារ៉ាប៊ីសាអូឌីត) នាថ្ងៃទី ៥ ខែសីហា បានកោះហៅ ឯកអគ្គរាជទូតប្រទេសនេះប្រចាំនៅកាណាដារួមទាំងប្រកាសបណ្តេញចេញ ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅអារ៉ាប៊ីសាអូឌីត។

សេចក្តីប្រកាសរបស់ក្រសួងការបរទេសអារ៉ាប៊ីសាអ៊ូឌីតបានឲ្យដឹងថា ឯកអគ្គរដ្ឋទូតកាណាដាប្រចាំទីក្រុង Riyadh មានរយៈពេល ២៤ ម៉ោង ដើម្បីចាក ចេញពីប្រទេសមជ្ឈឹមបូព៌ានេះ។លើសពីនេះទៀតអារ៉ាប៊ីសាអ៊ូឌីតក៏បានបង្កក គ្រប់ប្រតិបត្តិការថ្មីៗអំពីពាណិជ្ជកម្មនិងវិនិយោគជាមួយកាណាដាផងដែរ។ សេចក្តីប្រកាសរបស់ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតបានពន្យល់ពីហេតុផលសម្រាប់ទង្វើរខាងលើនេះគឺដោយសារអារ៉ាប៊ីសាអូឌីត "មិនយល់ព្រមជ្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុង" នៃប្រទេសនេះ ព្រមទាំង ព្រមានថាខ្លួនអាចធ្វើសកម្មភាពបន្ត ទៀតផងដែរ។

ប្រតិកម្មរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានដាក់ចេញបន្ទាប់ពីក្រសួងការបរទេស កាណាដានិងស្ថានទូតកាណាដាប្រចាំនៅទីក្រុង Riyadh បានដាស់តឿន អារ៉ាប៊ីសាអូឌីតឱ្យ " ដោះលែងសកម្មជនភ្លាមៗ" ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ