អឺរ៉ុបអំពាវនាវក្រិកនិងម្ចាស់បំណុលវិលត្រឡប់មកតុចរចារវិញ

(VOVworld)-នាថ្ងៃទី៣០មិថុនា កញ្ចប់ជួយឧបត្ថម្ភសម្រាប់កិ្រកអស់សុពលភាព ក៏ជាពេលវេលាដែលក្រិកត្រូវសងបំណុលប្រាក់កម្ចីចំនួន១,៥ពាន់លានអឺរ៉ូ សម្រាប់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ។ ប៉ុន្តែកាលបរិចេ្ឆតនេះមិនអាចដំណើរ ការទៅបានឡើយដោយសារ​ រហូតមកដល់ពេលនេះ អាថែននិងម្ចាស់បំណុលទាំង
៣ នៅមិនទាន់មានសម្លេងរួមនៅឡើយ។ ថ្នាក់ដឹកនាំសភាអឺរ៉ុប (EP) បានអំពាវ នាវឲ្យក្រិកនិងម្ចាស់បំណុលទាំងបីវិលត្រឡប់មកតុចរចារវិញមុននឹងបញ្ចប់កាលបរិ
ច្ឆេទ។ ក្នុងព្រឹត្តិការណ៍១ទៀត ប្រជាពលរដ្ឋក្រិករាប់ម៉ឺននាក់ បានហូរចុះផ្លូវ សំដៅ
ប្រឆាំងជំទាស់គោលនយោបាយត្បិតត្បៀត និងអំពាវនាវនិយាយថា “ទេ” ចំពោះ
គោលនយោបាយនេះក្នុងការបោះប្រជាមតិខាងមុខ។ បាតុករ បានកាន់ បដា
ចែងច្បាស់ថា “ជីវភាពរបស់យើងខ្ញុំមិនអាស្រ័យទៅលើម្ចាស់បំណុល ឡើយ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ