អាល្លឺម៉ង់: SPD ចង់រក្សាកម្រិតប្រាក់ចូលនិវត្តន៍ដល់ឆ្នាំ ២០៤០

(VOVWORLD) -រដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុ លោក Olaf Scholz បានប្រកាសថា ការធានាកម្រិតប្រាក់ចូលនិវត្តន៍ប្រកបដោយស្ថិរភាពនឹងជាអាទិភាពជួរមុខក្និងកម្មវិធីនយោបាយឃោសនារកសម្លេងឆ្នោតរបស់គណបក្ស SPD។
អាល្លឺម៉ង់: SPD ចង់រក្សាកម្រិតប្រាក់ចូលនិវត្តន៍ដល់ឆ្នាំ ២០៤០ - ảnh 1រដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់ និងជាសមាជិក គណបក្ស ប្រជាធិបតេយ្យសង្គមអាល្លឺម៉ង់ (SPD) លោក Olaf Scholz (AFP/TTXVN) 

នាថ្ងៃទី ១៨ សីហា រដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់ និងជាសមាជិក គណបក្ស ប្រជាធិបតេយ្យសង្គមអាល្លឺម៉ង់ (SPD) លោក Olaf Scholz បានឡើងសម្លេងព្រមានថា នឹងនាំបញ្ហាប្រាក់ចូលនិវត្តន៍ឲ្យក្លាយទៅជាប្រធានបទសំខាន់ៗនៅក្នុងការបោះឆ្នោតសកលនាឆ្នាំ២០២១ លុះត្រាតែ គណបក្សសម្ព័ន្ធប្រជាធិបតេយ្យ / សង្គមគ្រីស្ទសាសនា (CDU / CSU) របស់ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ឯកភាពធានាកម្រិតប្រាក់ចូលនិវត្តន៍ដល់ឆ្នាំ២០៤០។

រដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុ លោក Olaf Scholz បានប្រកាសថា ការធានាកម្រិតប្រាក់ចូលនិវត្តន៍ប្រកបដោយស្ថិរភាពនឹងជាអាទិភាពជួរមុខក្និងកម្មវិធីនយោបាយឃោសនារកសម្លេងឆ្នោតរបស់គណបក្ស SPD។ លោកបន្តថា ទោះបីជាគណបក្ស(CDU / CSU) របស់ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានឯកភាពរក្សាកម្រិតប្រាក់ចូលនិវត្តន៍ប្រកបដោយស្ថិរភាព ដល់ឆ្នាំ២០២៥ ក៏ដោយ បន្តែ គណបក្ស SPD ចង់បន្តការធានានេះជាបន្តទៅទៀត។ តាមលោករូបនេះថា នេះគឺជាវិធានការល្អបំផុតដើម្បីអាល្លឺម៉ង់រាំងខ្ទប់ការគាំទ្រ និងជួយឧបត្ថម្ភដែលកាន់តែកើនឡើងចំពោះបណ្ដាគណបក្សប្រជានិយមនៅអាល្លឺម៉ោង៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ