អាល្លឺម៉ង់ និងរួមជាមួយអូស្ត្រាលីធ្វើការយាមល្បាតនៅមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក

(VOVWORLD) - រដ្ឋមន្រ្តីក្រសួងការពារជាតិអាល្លឺម៉ង់លោកស្រី Annegret Kramp Karrenbauer បានឲ្យដឹងថា អាល្លឺម៉ង់បានរៀបចំផែនការរួមជាមួយអូស្ត្រាលី ដើម្បីបញ្ជូនកងទ័ពចូលរួមការយានល្បាតនៅតំបន់ មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក។ 
អាល្លឺម៉ង់ និងរួមជាមួយអូស្ត្រាលីធ្វើការយាមល្បាតនៅមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក - ảnh 1 រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់លោកស្រី Annegret Kramp Karrenbauer (កណ្ដាល)

សារព័ត៌មាន Sydney Morning Heral នៅថ្ងៃទី ២ ខែវិច្ឆិកាបានដកស្រង់ប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់លោកស្រី Annegret Kramp Karrenbauer ដែលបានសម្តែងក្តីសង្ឃឹមថា នៅឆ្នាំក្រោយអាល្លឺម៉ង់អាចដាក់ពង្រាយកងទ័ពចូលរួមក្នុងការយាមល្បាតនៅតំបន់ មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកជាមួយអូស្ត្រាលី។  រដ្ឋមន្រ្តីក្រសួងការពារជាតិ Karrenbauer បានមានប្រសាសន៍ថាវត្តមានរបស់អាល្លឺម៉ង់នៅតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកនឹងជួយការពារសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់។ លោកស្រីរដ្ឋមន្រ្តី Karrenbauer ក៏បានលើកឡើងផងដែរថា នាបច្ចុប្បន្ននេះ អាល្លឺម៉ង់កំពុងធ្វើការជាមួយអង្គការណាតូដើម្បីពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេសដែលមានគំនិតដូចគ្នានៅក្នុងតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក ដូចជាប្រទេសអូស្ត្រាលី។ លើលពីនេះទៅទៀត លោកស្រីរដ្ឋមន្រ្តី Kerrenbauer ក៏បានសង្កត់ធ្ងន់ ថា“ជម្លោះទឹកដីដោយរំលោភលើច្បាប់អន្តរជាតិអាចត្រូវដោះស្រាយដោយពហុភាគីតែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ