អាល្លឺម៉ង់គាំទ្រការលុបចោលជាបណ្ដើរៗបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ី

អាល្លឺម៉ង់គាំទ្រការលុបចោលជាបណ្ដើរៗបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ី - ảnh 1
រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់លោក Frank Walter Steinmeier (រូបថត៖EPA/TTXVN)

(VOVworld) - រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់លោក Frank Walter Steinmeier នាថ្ងៃទី១៩
 មិថុនាបានប្រកាសថា សហភាពអឺរ៉ុប (EU) គប្បីលុបចោលជាបណ្ដើរៗនូវបទដាក់
ទណ្ឌកម្មទៅលើរុស្ស៊ីទាក់ទិនដល់វិបត្តិនៅអ៊ុយក្រែន ដោយលក្ខខ័ណ្ឌគឺមានការរីក
ចំរើនគួរឲ្យកត់សម្គាល់ក្នុងដំណើរការសន្តិភាព។ក្នុងការឆ្លើយ សម្ភាសន៍មួយនា
សប្ដាហ៍មុន លោក Frank Walter Steinmeier ក៏បានរិះគន់ សេចក្ដីសំរេចរបស់អង្គការ
សន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដោយរៀបចំ សមយុទ្ធធំៗនៅតំបន់ប៉ែក
ខាងកើតអឺរ៉ុប ព្រមទាំងព្រមានថា សកម្មភាពនេះអាច ធ្វើឲ្យភាពតានតឹងជាមួយ
រុស្ស៊ីកើនឡើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ