អាល្លឺម៉ង់ជម្រុញកិច្ចសហប្រតិបត្តិការសន្តិសុខនិងពាណិជ្ជកម្មជាមួយ UAE

អាល្លឺម៉ង់ជម្រុញកិច្ចសហប្រតិបត្តិការសន្តិសុខនិងពាណិជ្ជកម្មជាមួយ UAE - ảnh 1អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បាន អញ្ជើញជួបសម្តែងការគួរសមព្រះអង្គម្ចាស់ Mohammed bin Zayed Al Nahyan នៃ អេមីរ៉ាតអារ៉ាប់រួម (UAE) 

 (VOVworld)-នាថ្ងៃទី១ឧសភា អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បាន អញ្ជើញជួបសម្តែងការគួរសមព្រះអង្គម្ចាស់ Mohammed bin Zayed Al Nahyan នៃ អេមីរ៉ាតអារ៉ាប់រួម (UAE) សំដៅពិភាក្សាលើបណ្តាបញ្ហាសន្តិសុខនិងកិច្ចសហប្រតិ បត្តិការសេដ្ឋកិច្ច។ទីភ្នាក់ងារសារព័ត៌មានរដ្ឋ WAM នៃ UAE បានឲ្យដឹងថា ថ្នាក់ដឹក នាំទាំងពីររូបបានពិភាក្សាលើបញ្ហាតំបន់ពាក់ព័ន្ធនឹងស៊ីរី លីប៊ី និងយេមែន ក៏ដូចជា រាល់ការខំប្រឹងប្រែងរបស់ប្រទេសទាំងពីរ ក្នុងការប្រឆាំងក្រុមជ្រុលនិយមនិងអង្គការ ភេរវកម្មនានា។ យោងតាមខុទ្ទកាល័យរបស់អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បាននាំចេញដំណោះស្រាយការទូតក្នុងបំណងខិតខំបញ្ចប់សង្គ្រាមនៅ  យែមែន។ UAE ជាសមាជិកភាពក្នុងសម្ព័ន្ធមិត្តដឹកនាំដោយអេមីរ៉ាតអារ៉ាប់ តស៊ូប្រ យុទ្ធជាមួយក្រុងប្រដាប់អាវុធដោយអ៊ីរ៉ង់ឈរនៅខាងក្រោយ ក្នុងសង្គ្រាមអូស បន្លាយរយៈពេល២ឆ្នាំនៅយេមែន។ ទន្ទឹមជាមួយគ្នានោះ ជម្រុញការអភិវឌ្ឍន៍ពាណិ ជ្ជកម្មជាផ្នែកមួយក្នុងដំណើរទស្សនកិច្ចលើកនេះរបស់លោកស្រី Merkel ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ