អាល្លឺម៉ង់ត្រួតពិនិត្យខ្សែព្រំដែនដើម្បីការពារសន្តិសុខនៅសន្និសីទ G-7


អាល្លឺម៉ង់ត្រួតពិនិត្យខ្សែព្រំដែនដើម្បីការពារសន្តិសុខនៅសន្និសីទ G-7  - ảnh 1
អាល្លឺម៉ង់ត្រួតពិនិត្យខ្សែព្រំដែនដើម្បីការពារសន្តិសុខនៅសន្និសីទ G-7 (Image: VNA)

(VOVworld) – ចាប់ពីថ្ងៃទី ២៦ ឧសភា ដល់ទី ១៥ មិថុនា ប៉ូលីស្តអាល្លឺម៉ង់នឹងដំណើរ ការត្រួតពិនិត្យខ្សែព្រំដែនសំដៅធានាសន្តិសុខសំរាប់សន្និសីទកំពូលក្រមបណ្ដា ប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ G-7 ដែលនឹងប្រព្រឹត្តទៅនៅវិមាន Elmau រដ្ឋ Bayern ភាគខាងត្បូងអាល្លឺម៉ង់ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ មិថុនា។ ការត្រួតពិនិត្យនេះនឹង
ប្រមូលផ្តុំទៅលើខ្សែព្រំដែនរវាងរដ្ឋ Bayern (អាល្លឺម៉ង់) ជាមួយអ៊ូទ្រីសនិងសាធារ
ណៈរដ្ឋឆែក។ ប៉ូលីស្តចំនួន ២៥០០ នាក់នឹងត្រូវបានដាក់ពង្រាយក្នុងភារកិច្ច
នេះ។ ក្រៅពីនោះ ប៉ូលីស្តសហព័ន្ធចំនួន ៨ រយនាក់នឹងត្រូវបានដាក់ពង្រាយដើម្បី
ជួយឧបត្ថម្ភ​នាយកដ្ឋានព្រហ្មទ័ណ្ឌសហព័ន្ធ (BKA) ក្នុងការធានាសវុត្ថិភាពសំរាប់
បណ្ដាថ្នាក់ដឹកនាំ G-7 ដែលចូលរួមព្រឹត្តិការណ៍នេះទៀតផង៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ