អាល្លឺម៉ង់និងបារាំងព្រមានអំពីផលវិបាកនៃ Brexit

អាល្លឺម៉ង់និងបារាំងព្រមានអំពីផលវិបាកនៃ Brexit - ảnh 1
ការដែលអង់គ្លេសចាកចាញពី EU នឹងបន្សល់ទុកមកនូវផលវិបាកដ៏ធ្ងន់ធ្ងរចំពោះ EU (រូបថត៖AFP)

(VOVworld) - ថ្លែងមតិនៅសន្និសីទកាសែតជាមួយសមភាគីបារាំងលោក Jean-Marc
Ayrault នាថ្ងៃទី១៥ មិថុនា រដ្ឋមន្រ្តីការរបរទេសអាល្លឺម៉ង់លោក Frank-Walter
Steinmeier ព្រមានថា ការដែលអ្នកបោះឆ្នោតអង់គ្លេសគាំទ្រប្រទេសនេះ ចាកចេញពី
សហភាពអឺរ៉ុប (EU)​ នឹងជាព្រឹត្តិការណ៍ដែលអង្រួនទ្វីបទាំងមូល ព្រមទាំងអំពាវនាវ
ឲ្យមានការខំប្រឹងប្រែងរួមសំដៅធានាស្ថិរភាពនៃប្លុកនេះផងដែរ។លោក Steinmeier
បានឲ្យដឹងថា អាល្លឺម៉ង់និងបារាំងសង្ឃឹថាក្នុងការស្ទាបស្ទង់ មតិនាថ្ងៃទី២៣ មិថុនា
 ខាងមុខនេះ អ្នកបោះឆ្នោតអង់គ្លេសនឹងគាំទ្រការដែល ប្រទេសនេះស្ថិតនៅ EU
ដោយចាត់ទុកនេះនឹងការសេចក្ដីសំរេចមួយដ៏ត្រឹមត្រូវ។
រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់បានអំពាវនាវឲ្យការខំប្រឹងប្រែងរួមរបស់ប្រទេស
សមាជិក EU ទាំងអស់ ដើម្បីធានាការផ្សាភ្ជាប់ក្នុងប្លុក មិនទុកឲ្យការខំប្រឹងប្រែង
ធ្វើសមាហរណកម្មប្រកបដោយជោគជ័យក្នុងអំឡុងច្រើនទសវត្សរ៍កន្លងទៅត្រូវ
បែកបាក់។កាសែតអាល្លឺម៉ង់ចាត់ទុកថា ក្នុងករណីអង់គ្លេសចាកចេញពី EU
អាល្លឺម៉ង់និងបារាំងត្រូវបង្កើតសម្ព័ន្ធភាពនយោបាយដ៏រឹងមាំដើម្បីជួយ EU ជៀស
វាងការរំសាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ