អាល្លឺម៉ង់និងអូទ្រីសឯកភាពសហប្រតិបត្តិការគ្រប់គ្រងជនចំណាកស្រុក

(VOVworld)-ក្រសួងមហាផ្ទៃអាល្លឺម៉ងនាថ្ងៃទី៣០តុលា បានជូនដំណឹងថា មន្ត្រី នៃប្រទេសនេះនិងអូទ្រីសបានព្រមព្រៀងជាឯកច័្ឆនអំពី ផែនការត្រួតពិនិត្យជន
អន្តោរប្រវេសន៍ឆ្លងតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ តាមនោះជនដែលស្វែង
រកសិទ្ធិជ្រកកោន ត្រឹមតែមកអូទ្រីសឆ្លងតាមអាល្លឺម៉ង់តាមរយៈ ច្រកទ្វារចំនួន
៥ប៉ុណ្ណោះ។ សេចក្តីសម្រេចនេះនឹងមានសុពលភាពភ្លាមមួយរំពេច។ ក្រសួងម
ហាផ្ទៃ អាល្លឺម៉ង់មិនជូនដំណឹងជាក់ស្តែងអំពីច្រកទ្វារទាំង៥នេះ ប៉ុន្តែមជ្ឈដ្ឋាន
មន្ត្រីនៃ ប្រទេសទាំងពីរក៏មិនស្តីអំពី ចំនួនអតិបរមានៃជនភៀសខ្លួនដែលបាន
ឆ្លងកាត់ ព្រំដែនរបស់អូទ្រីសនិងអាល្លឺម៉ង់ឡើយ។ អាល្លឺម៉ង់និងអូទ្រីសក៏បាន
បើកកិច្ចចរចារបន្ទាន់ ដើម្បីសម្រេចនូវការឯកភាពគ្នាក្នុងកាលៈទេសៈដែលស
ភាពការ ព្រំដែននៃប្រទេសទាំងពីរកាន់តែក្តៅឡើងៗ ខណៈដែលអូទ្រីសបញ្ចូន
ជនភៀសខ្លួនចូលអាលឺ្លម៉ង់ ដែលមិនបានជូនដំណឹងមុនសម្រាប់មជ្ឈដ្ឋានត្រួត
ពិនិត្យ ព្រំដែនរបស់អាល្លឺម៉ង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ