អាល្លឺម៉ង់ប្រឆាំងការផ្អាក់ទំនាក់ទំនងសហប្រតិបត្តិការ NATO - រុស្ស៊ី

អាល្លឺម៉ង់ប្រឆាំងការផ្អាក់ទំនាក់ទំនងសហប្រតិបត្តិការ NATO - រុស្ស៊ី - ảnh 1
អធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel

          (VOV)_ឆ្លើយមជ្ឈដ្ឋានសារព័ត៍មាន នៅទីក្រុង Berlin បន្ទាប់ពី​ជំនួប​ប្រាស្រ័យ
ជាមួយអគ្គលេខាធិការ  NATO លោក Jens Stoltenberg អធិកាបតីអាល្លឺម៉ង់ លោកស្រី
 Angela Merkel បានចាត់ទុកថា៖ មិនគប្បី​បង្កកឯកសារសហប្រតិបត្តិការរវាងរុស្ស៊ី  និង NATO ឡើយ ។ ទន្ទឹមនឹងនោះ ​លោកស្រី Angela Merkel បានសម្ដែងនូវការ
គាំទ្រ រាល់ប្រទេស​ជា​សមាជិក​ NATO គោរពរាល់កាតព្វកិច្ចក្នុងកិច្ចព្រមព្រៀងមូល
ដ្ឋាន ស្ដីពី​ទំនាក់​ទំនង សហប្រតិបត្តិការ និងសន្តិសុខ NATO-រុស្ស៊ីដែលបានចុះ​ហត្ថ
លេខានៅទីក្រុងបារ៉ីស (បារាំង) នាឆ្នាំ ១៩៩៧។ ក៏នៅក្នុងសន្និសីទកាសែតនេះ អគ្គ
លេខា NATO លោក Jens Stoltenberg បានប្រកាស​ថា៖ ​NATO ត្រៀមខ្លួនជាស្រេច
ពិនិត្យមើលសំណូមពរចូលរួមប្លុកនេះរបស់អ៊ុយក្រែនដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ