អាល្លឺម៉ង់រំពឹងឲ្យអ៊ីរ៉ង់ដាក់ចេញសំណើរជាក់ស្ដែងក្នុងកិច្ចចរចាអំពីការស្ដារ JCPOA ឡើងវិញ

(VOVWORLD) - សេចក្ដីថ្លែងរបស់អ្នកនាំពាក្យក្រសួងការបរទេសអាល្លឺម៉ង់ ត្រូវបានធ្វើឡើងក្នុងបរិបទដែល អ៊ីរ៉ង់កាលពីថ្ងៃទី២ ខែធ្នូ បានប្រកាសផ្ញើរទៅកាន់អង់គ្លេស ចិន បារាំង រុស្ស៊ី អាល្លឺម៉ង់ និងសហភាពអឺរ៉ុប (EU) នូវសេចក្ដីព្រាងសំណើរស្ដីពីការស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឡើងវិញ ដែលមានឈ្មោះផ្លូវការថា ផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA)។

អាល្លឺម៉ង់រំពឹងឲ្យអ៊ីរ៉ង់ដាក់ចេញសំណើរជាក់ស្ដែងក្នុងកិច្ចចរចាអំពីការស្ដារ JCPOA ឡើងវិញ - ảnh 1ទិដ្ឋភាពនៅវង់ចរចាអំពីការស្ដារកិច្ចព្រមព្រៀង JCPOA ឡើងវិញ នៅទីក្រុងវីយ៉ែន កាលពីថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០២១។ (រូបថត៖ Xinhua/VNA)
នៅថ្ងៃទី៦ ខែធ្នូ អ្នកនាំពាក្យនៃក្រសួងការបរទេសអាល្លឺម៉ង់បានឲ្យដឹងថា បែកឡាំងត្រៀមខ្លួនជាស្រេចដោះស្រាយបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់តាមផ្លូវការទូត ទោះបីជាពេលវេលាជិតអស់ហើយក៏ដោយ ព្រមទាំងរំពឹងថា ក្រុមចរចាអ៊ីរ៉ង់នឹងវិល ត្រឡប់វង់ចរចានៅទីក្រុងវីយ៉ែន (អូទ្រីស) ជាមួយនឹង “សំណើរជាក់ស្ដែង”។ សេចក្ដី ថ្លែងរបស់អ្នកនាំពាក្យក្រសួងការបរទេសអាល្លឺម៉ង់ ត្រូវបានធ្វើឡើងក្នុងបរិបទដែល អ៊ីរ៉ង់កាលពីថ្ងៃទី២ ខែធ្នូ បានប្រកាសផ្ញើរទៅកាន់អង់គ្លេស ចិន បារាំង រុស្ស៊ី អាល្លឺម៉ង់ និងសហភាពអឺរ៉ុប (EU) នូវសេចក្ដីព្រាងសំណើរស្ដីពីការស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឡើងវិញ ដែលមានឈ្មោះផ្លូវការថា ផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA)។ សំណើរទាំងនេះពាក់ព័ន្ធដល់បញ្ហាចំនួន២ដែលបង្កឡើងការចម្រូង ចម្រាស់ក្នុងកិច្ចព្រមព្រៀង នោះគឺការដកទណ្ឌកម្មលើអ៊ីរ៉ង់ និងការសន្យានុយក្លេអ៊ែរ នានារបស់អ៊ីរ៉ង់។
នៅថ្ងៃទី៦ ខែធ្នូ ដដែល អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh ចាត់ទុកថា នេះជាពេលវេលាដែលភាគីចូលរួម JCPOA ទាំងអស់ ត្រូវ បង្ហាញយ៉ាងច្បាស់នូវជំហរចំពោះការដកទណ្ឌកម្មលើអ៊ីរ៉ង់។ អ្នកនាំពាក្យរូបនេះក៏បាន ច្រានចោលលទ្ធភាពមានកិច្ចព្រមព្រៀងជាបណ្ដោះអាសន្នមួយដើម្បីជំនួសឲ្យការ ខិតខំប្រឹងប្រែងសង្គ្រោះកិច្ចព្រមព្រៀង JCPOA ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ