អូស្ត្រាលី និងហ្វីលីពីននឹងធ្វើល្បាតរួមគ្នានៅសមុទ្រខាងកើត​

(VOVWORLD) - កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងអូស្ត្រាលី និងហ្វីលីពីនកំពុងត្រូវបានពង្រឹងយ៉ាងឆាប់រហ័ស នៅពេលដែលប្រទេសទាំងពីរបានធ្វើសមយុទ្ធយោធារួមគ្នាជាលើកដំបូង។ 

ប្រទេសហ្វីលីពីនបានបញ្ជូនកងទ័ពទៅចូលរួមក្នុងសមយុទ្ធ Alon ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ - ៣១ ខែសីហាដោយអូស្ត្រាលីរៀបចំឡើងក្នុងក្របខ័ណ្ឌនៃយុទ្ធនាការឥណ្ឌូ-ប៉ាស៊ីហ្វិកឆ្នាំ ២០២៣។ នៅថ្ងៃទី ២១ ខែសីហា អូស្ត្រាលី និងហ្វីលីពីនបានធ្វើសមយុទ្ធហ្វឹកហ្វឺនវាយប្រហារជើងអាកាសរួមគ្នានៅសមុទ្រខាងកើត ដែលជាផ្នែកមួយនៃសមយុទ្ធ Alon។

យោងតាមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles មិនត្រឹមតែនៅក្នុងសកម្មភាពសមយុទ្ធនេះប៉ុណ្ណោះទេ ប៉ុន្តែអូស្ត្រាលី និងហ្វីលីពីន ក៏នឹងមានសកម្មភាពយោធារួមគ្នាជាច្រើននាពេលអនាគត រួមទាំងការធ្វើល្បាតរួមគ្នានៅសមុទ្រខាងកើតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ