អូស្ត្រាលីគឺជាទីផ្សារមានសក្តានុពលសម្រាប់មុខទំនិញស្បែកជើងនិងសម្លៀកបំពាក់របស់វៀតណាម

(VOVWORLD) -អញ្ជើញថ្លែងមតិនៅក្នុងសន្និសីទឧទ្ទេសនាមសក្តានុពលនាំចេញទំនិញតម្បាញកាត់ដេរ ស្បែកជើង កាបូបយួរ ទំនិញម៉ូដវៀតណាមចូលទីផ្សារអូស្ត្រាលី
អូស្ត្រាលីគឺជាទីផ្សារមានសក្តានុពលសម្រាប់មុខទំនិញស្បែកជើងនិងសម្លៀកបំពាក់របស់វៀតណាម - ảnh 1អូស្ត្រាលីគឺជាទីផ្សារមានសក្តានុពលសម្រាប់មុខទំនិញស្បែកជើងនិងសម្លៀកបំពាក់របស់វៀតណាម 

អញ្ជើញថ្លែងមតិនៅក្នុងសន្និសីទឧទ្ទេសនាមសក្តានុពលនាំចេញទំនិញតម្បាញកាត់ដេរ ស្បែកជើង កាបូបយួរ ទំនិញម៉ូដវៀតណាមចូលទីផ្សារអូស្ត្រាលី ដែលរៀបចំដោយមជ្ឈមណ្ឌលពន្លឿន វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ហាណូយ រួមសហការជាមួយសម្ព័ន្ធក្រុមហ៊ុនសន្និសីទ និងតាំងពិព័រណ៍អន្តរជាតិអូស្ត្រាលី នាល្ងាចថ្ងៃទី ១០ កក្ដដានោះ លោកស្រី  Julie Hot នាយិការ តាំងពិព័រណ៍បានឲ្យដឹងថា ទោះបីជាចំនួនប្រជាជនអូស្ត្រាលីតិចជាងអាមេរិកនិងអឺរ៉ុបក៏ដោយ ប៉ុន្តែកម្លាំងទិញគឺធំធេងណាស់។ ទន្ទឹមនឹងនោះ ការបញ្ជាទិញមិនសូវធំ ក៏ប៉ុន្តែគុណភាពត្រូវតែខ្ពស់ និងផ្ដល់ទំនិញឲ្យបានឆាប់រហ័ស ហើយប្រការទាំងនេះគឺសមស្របនឹងសហគ្រាសវៀតណាមក្នុងវិស័យនេះ។

      លោកស្រី Nguyen Mai Anh នាយិការង មជ្ឈមណ្ឌលពន្លឿន វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ហាណូយ បានឲ្យដឹងថា សន្និសីទនេះគឺជាឱកាសដ៏ល្អសម្រាប់សហគ្រាសនាំចេញវៀតណាមក្ដាប់ជាប់ព័ត៌មាននិងតភ្ជាប់ការផ្លាស់ប្ដូរពាណិជ្ជកម្មក្នុងវិស័យតម្បាញកាត់ដេរ ស្បែកជើង កាបូបយួរ ទំនិញម៉ូដជាមួយទីផ្សារអូស្រ្តាលី ហើយតាមនោះ បើកចេញទិសនាំចេញ នាំចូលសម្រាប់សហគ្រាសវៀតណាម បង្កើនវត្តមានទំនិញវៀតណាមនៅក្នុងទីផ្សារអូស្ត្រាលី។

     សន្និសីទនេះបានទាក់ទាញការចូលរួមរបស់សហគ្រាសនាំចេញហាណូយជាង ៦០ ដែលធ្វើសកម្មភាពលើវិស័យផលិតកម្ម និងធ្វើអាជីវកម្មទំនិញតម្បាញកាត់ដេរ ស្បែកជើង កាបូបយូរ ទំនិញម៉ូដ និងសម្ព័ន្ធសមាគម អង្គការដែលមានតម្រូវការនាំចេញទំនិញចូលទីផ្សារអូស្រ្តាលីនិងនូវែលសេឡង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ